ភ្នំពេញ៖ បន្ទាប់ពីនារីវ័យ ក្មេងស្រស់ស្អាតម្នាក់ បានបង្ហោះវីដេអូឃ្លីប នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) របស់ខ្លួនថ្មីៗនេះ ស្រាប់តែមហាជន និងស្រទាប់យុវវ័យមួយចំនួន ដែលនិយមលេងបណ្តាញ សង្គមដ៏ពេញ និយមមួយនេះ បានធ្វើការរិះគន់ខ្លាំងៗមកលើនាង ។
នៅក្នុងវីដេអូឃ្លីប រយៈពេល២៧ វិនាទី របស់នារីវ័យក្មេងម្នាក់ ដែលបានប្រាប់ឈ្មោះខ្លួន ឯងថា អេនីតា ដោតនាងបានរៀបរាប់ ពីការដែលនាងមិនបាន ឆ្លើយតប និងលេងជាមួយ Friend ដែលបាន Comment និង Chat ជាមួយនាង។ នាងបាននិយាយថា នាងមួយរយៈនេះ នាងរវល់ខ្លាំងហើយ នាងក៏បានសម្តែងការ អភ័យទោសចំពោះ Friend របស់នាងផងដែរ ។ តែអ្វីដែលធ្វើឲ្យមហាជន និយមលេងបណ្តាញសង្គម Facebook ធ្វើការរិះគន់មកលើនាងខ្លាំងៗ បែបនេះក៏ព្រោះតែនាង បានស្លៀកពាក់បែបសិចស៊ី មិនសមទំនងជាកូនខ្មែរ ហើយថែមទាំង បង្ហោះវីដេអូ ថែមទៀតផង ។
បើយើងសង្កេត មើលតាមរយៈ Comment របស់ Friend នាវីវ័យក្មេងរូបនេះដែល បានសរសេរចំពោះវីដេអូ គឺរិះគន់ និងស្តីបន្ទោសខ្លាំងៗ មកលើនាង ហើយក៏មាន មួយចំនួនតូច សរសើរបែបចំអក ចំពោះនាងផងដែរ ។
សូមទស្សនាវីដេអូខាងក្រោម៖



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល