នេះគឺជាការាប្រកួតលើកទី ១៣ ហើយសម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយរវាង ManUtd និងLiverpool ប៉ុន្តែ Liverpool នៅតែមិនអាចបំបាក់សត្រូវចាស់នេះបាន។ដូចអ្នកបានដឹងច្បាស់ថារយៈពេល ១០ ឆ្នាំចុងក្រោយនេះ Liverpool គឺឈ្នះ ManUtd ត្រឹមតែមួយប្រកួតប៉ុណ្ណោះហើយតួលេខនេះត្រូវបានរក្សាដដែលក្រោយពេលដែល Liverpool បានចាញ់ក្រុមManUtd ត្រឹមលទ្ធផល ២-០ ក្នុងការប្រកួតនៅ Old Trafford កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះហើយមានមនុស្សមួយចំនួនបាននិយាយលេងសើចថាមកពី ហង្សក្រហម ប្រែរូបមកជាហង្សលឿងទើប មិនអាចយកឈ្នះ ManUtd បាន។ការប្រកួតកាលពីយប់មិញនេះត្រឹមនាទីទី ១៩ ប៉ុណ្ណោះ RVP បានរកគ្រាប់បាល់ជូន ManUtd ១គ្រាប់បាត់ទៅហើយក្នុងតង់ទី ១ ដែលជាការបើកឆាក ហើយសម្រាប់ការស៊ុតបញ្ចូលទីគ្រាប់ទី១ នេះវាហាក់បីដូចជាធ្វើឱ្យលោក Brendan Rodgers នៅមិនស្ងៀមទាល់តែសោះពេញមួយតង់ទី ១។ក្រោយម៉ោងសម្រាកតង់ទី ១ បានកន្លងផុតទៅគេសង្កេតឃើញមានការផ្លាស់ប្ដូរយុទ្ធសាស្រ្តក្នុងការទប់បាល់របស់ Liverpool ប៉ុន្តែនៅតែមិនអាចទប់ថ្វីជើងរបស់ Nemanja Vidic ដែលគេបានស៊ុតបញ្ចូលទី ១ គ្រាប់ក្នុងនាទីទី ៥៤។ មិនយូរប៉ុន្មានត្រឹមនាទីទី ៥៧ Daniel Sturridgeបានរកគ្រាប់បាល់ឱ្យ Liverpool ទប់មុខមាត់ទៅផ្ទះវិញបាន ១ គ្រាប់ផងដែរ។ក្នុងការប្រកួតកាលពីយប់មិញនេះ RVP មានឱកាសច្រើនក្នុងការរកគ្រាប់បាល់ប៉ុន្តែនៅតែមានបញ្ហាដែលធ្វើឱ្យគេមិនអាចស៊ុតបញ្ចូលទីបាន៕


ដោយ៖ ផានិតប្រភពពី៖ Skysport