ភ្នំពេញ៖ រថយន្តដឹកនាំកម្មករមួយគ្រឿង បានក្រឡាប់បណ្តាលឲ្យកម្មករលើរថយន្ត ១៥នាក់ រងរបួសធ្ងន់ស្រាល  នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវលំ ក្នុងស្ពានថ្មី សង្កាត់  ស្នោ ខណ្ឌពោធិ៍សែនជ័យ ខណៈរថយន្តកំពុងដឹកកម្មករមកបម្រើការងារតាមរោងចក្រនានា ក្នុងរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចពីកន្លែងកើតហេតុបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅមុនពេលកើត  ហេតុ មុនពេលកើតហេតុរថយន្តដឹកកម្មករម៉ាកគែរ ចំណុះ១តោនកន្លះ ពាក់ស្លាក់លេខភ្នំពេញ 2k-2541ក្នុងទិស  ដៅពីកើតទៅលិច ឆ្ពោះទៅផ្លូវជាតិលេខ៤ ដោយផ្ទុកកម្មករ កម្មការិនី ៣០នាក់។ លុះដល់ចំណុចកើតហេតុអ្នក  បើកបររថយន្តបានកាច់ចង្កូតគេចពីម៉ូតូ១គ្រឿង ក៏ជ្រុលធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់រថយន្តធ្លាក់កម្មកររាយប៉ាយ  របួស១៥នាក់ ក្នុងនោះធ្ងន់ ៧នាក់ និងស្រាល ៨នាក់។

ទោះជាយ៉ាងណាក្រោយកើតហេតុភ្លាមៗ កម្មកររងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរ  ពេទ្យផងដែរ។ គ្រោះថ្នាក់នេះ មិនទាន់មានសេចក្តីរាយការណ៍ពីការគ្រោះថ្នាក់ ដល់អាយុជីវិតរបស់កម្មករនោះ ទេ។

អ្នកបើកបររថយន្តដឹកកម្មករត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងផងដែរ មានឈ្មោះ ម៉ាប់ ហាក់ អាយុ ២៩ឆ្នាំ រស់នៅ  ភូមិជ្រៃលាស់ ឃុំតាពែក ស្រុកពញាឮ ខេត្តកណ្តាល។ បើតាមសមត្ថកិច្ចកម្មកររងគ្រោះភាគច្រើនមកពីខេត្ត  កណ្តាល៕

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល