បក្ស​កុម្មុយនីស្ត​​កំពុងកាន់អំណាច​​របស់​​​​ប្រទេស​វៀតណាម​​បានចាប់​ផ្តើម​​កាលពីថ្ងៃទី​​១២ មករា នូវ​សមាជលើក​ទី​​​១១​របស់ខ្លួន​នៅក្នុង​រដ្ឋ​ធានី​​ហាណូយ ។ គោលបំណង​សំខាន់នៃ​សមាជ​នេះ​គឺ​ជ្រើសរើស​​មេដឹកនាំ​​បក្ស​ថ្មី​ដើម្បី​​គ្រប់គ្រង​​​​ និង​ដឹកនាំ​​ប្រទេស​​ឆ្លងកាត់​បញ្ហា​​ប្រឈម​ផ្នែក​សេដ្ឋ​កិច្ច​​ទាំងឡាយ​ ។#សមាជ​បក្ស​​កុម្មុយនីស្ត​​វៀតណាម​​នេះនឹងធ្វើ​​រយៈ​ពេល​៩ថ្ងៃ​ ​ហើយ​សមាជិក​គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​​ថ្មី​ចំនួន​២០០​នាក់ ​នឹង​ត្រូវ​​ជ្រើស#រើស​​ ។​#តាមសេចក្តី​​រាយការណ៍​​ពីទីក្រុង​​ហាណូយ​​ថា ក្នុង​ពិធី​​បើកសមាជ​​នោះ​ចូល​​រួមដោយ​​ប្រតិភូ ប្រមាណ​​១.៤០០​នាក់ ជាមួយនឹង​​ការច្រៀង​ភ្លេង​ជាតិ​​ ។# បក្ស​​កុម្មុយនីស្ត​​វៀតណាម​​បានប្តេជ្ញា​ចិត្ត​​# កាន់​អំណាច​ផ្តាច់​មុខ​ ប៉ុន្តែ​​ដើម្បី​​ធ្វើដូច្នេះ​​បាន​ខ្លួន​នឹង​ត្រូវ​ការ​​​មេដឹកនាំ​​ដែល​មានគំនិត​​​កែ​ទំរង់​​ខ្លាំង​ក្ លាបំផុត ៕