យ៉ាណែល៖យោងតាម ប្រភពព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ របស់អាមេរិក ឲ្យដឹងនៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ ២០១៣ នេះថាភ្លើង ឆេះព្រៃក្នុងរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក បានស្ថិតនៅ ក្នុងភាពប្រកាស អាសន្ន និង មិនអាចគ្រប់គ្រង បានហើយមកដល់ ពេលនេះ។

ភ្លើងឆេះព្រៃបាន និង កំពុងបន្តយ៉ាងសន្ធោសន្ធៅនៅ ភាគពាយ័ព្យទីក្រុង ភឺណីច ដោយ បានបណ្តាលឲ្យក្រុម ពន្លត់ អគ្គីភ័យ ១៩នាក់ទៅហើយបានស្លាប់ ហើយគ្រោះ មហន្តរាយដ៏ធ្ងន់ធ្ងរនេះត្រូវបានគេអះអាងថា មិនធ្លាប់កើតមាន នោះទេក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។

ក្រុមពន្លត់អគ្គីភ័យទាំងអស់ បានបង្ខំខិត្តចាកចេញនៅពេលដែលស្ថានការណ៍គ្រប់គ្រងលែង បានបន្ទាប់ពីភ្លើងឆេះ បានចាប់ផ្តើម ដំបូងពីទីក្រុង យ៉ាណែល ហើយរាលដាលទៅកាន់ តំបន់ មួយចំនួនទៀតនៅភាគ កណ្តាលរដ្ឋ អារីហ្សូណា នោះ។

គួរបញ្ជាក់ផងដែរថា ភ្លើងឆេះព្រៃមិនបានបណ្តាលឲ្យប្រជាជនណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយសារតែក្រុម សង្គ្រោះបានជម្លៀសចេញទាន់ពេលវេលា ប៉ុន្តែគេហដ្ឋានប្រមាណជា ២០០ខ្នងហើយ បានឆេះខ្ទេចខ្ទី នោះ។ រហូតមកដល់ពេលនេះឥទ្ធិពលអគ្គីភ័យ នៅខ្លាំងក្លា និង មិនទាន់ដឹងថាគេអាចបង្ក្រាបបាននៅពេលណានោះទេ ៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល