ព័ត៌មានអន្តរជាតិ ៖ ខណៈពេលដែលជួលបន្លឺឡើង ក្រុមមនុស្សរាប់រយនាក់នាំគ្នាស្មឹងស្មាតដើម្បីជាការគោរពវិញ្ញាណក្ខ័ន្ធ ក៏ដូចជារំលឹកខួប ១២ ឆ្នាំនៃការវាយប្រហារដោយយន្តហោះអត្តឃាតភេរវកម្ម ទៅលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅបុរីញូវយ៉ក កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែលមកទល់នឹងថ្ងៃនេះ វាមានរយៈពេល ១២ ឆ្នាំហើយ ។

គួររំឭកផងដែរថា កម្មវិធីរំលឹកខួបលើកទី ១២ មួយនេះ ត្រូវបានធ្វើឡើងនាវេលាម៉ោង ៨និង ៤៦ នាទីព្រឹក កណ្តាលទីក្រុងញ៉ូវយ៉ក ដោយនឹងក្នុងនោះក៏មានការផ្តល់ជាកិត្តិយលចូលរួមពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាផងដែរ។ បើទោះជាបានរំលងទៅផុតរយៈពេល ១២ ឆ្នាំទៅហើយក្តី តែសោកនាដកម្មមួយនេះ គឺជាជម្ងឺបេះដូងមួយដែលនឹងមិនអាចបំភ្លេចបាន លោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់នៅក្នុងកម្មវិធីរំលឺកខួប។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានផ្តល់ខ្លឹមសារសង្ខេបថា អាមេរិកកំពុងចាត់វិធានការយ៉ាងហ្មត់ចត់ នៅក្នុងការចូលរួមខួបនៃការវាយប្រហារដោយអំពើភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ក៏ដូចជា គោលការណ៍សន្តិសុខជាតិដ៏សំខាន់របស់យើង គឺការត្រៀមខ្លួន នឹង ស្ថានភាពសន្តិសុខរបស់យើងប្រឆាំងនឹងអំពើភេរវកម្ម និងការរំលឹកខួប ១២ ឆ្នាំនៃថ្ងៃវាយប្រហារដោយយន្តហោះអត្តឃាតរបស់ភេរវជន ថ្ងៃទី ១១ កញ្ញា ។

គួររំលឹកថាកាលពីថ្ងៃទី ១១ កញ្ញា ២០០១ ពួកសកម្មប្រយុទ្ធភេរវករ ដែលពាក់ព័ន្ធនឹង ពួកជ្រុលនិយមអ៊ិស្លាមអាលកៃដា បានធ្វើការវាយប្រហារ ដោយន្តហោះចំនួន ៤ គ្រឿងមកលើសហរដ្ឋអាមេរិក ។ ក្នុងនោះយន្តហោះ ២ បានហោះបុកមកលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ។ យន្តហោះទី ៣ បានបុកមកលើមន្ទីរបញ្ជកោណនៅទីក្រុង វ៉ាស៊ីនតោន ចំណែកយន្តហោះទី៤ បានធ្លាក់កណ្តាលវាល នៅរដ្ឋភេនស៊ីលវេននៀនៅក្នុងការវាយប្រហារនោះ បណ្តាលអោយមនុស្សជិត ៣.០០០នាក់ ស្លាប់រួម ទាំងមន្ត្រីប៉ូលិស និង អ្នកពន្លត់អគ្គិភ័យ ជាង ៤០០ នាក់ផ្សេងទៀតផងដែរ ៕

បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា កម្មវិធីរំលឹបខួបលើកទី ១២ សោកនាដកម្មថ្ងៃ ១១ កញ្ញា
* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ប្រទេសមហាអំណាច លើលោកពីរ ធ្វើសមយុទ្ធយោធា រួមគ្នា កក្រើកពេញផ្ទៃទឹក- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់ ទទួលបានជោគជ័យ- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ- ខ្លោចចិត្ត ៖ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោលចូលជ្រោះជ្រៅ
ដោយ ៖ រិទ្ធីប្រភព ៖ CNN