ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃក្មេងស្រីម្នាក់ ដែលមានសក់វែងជិតស្មើនឹងដងខ្លួននាងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង និងកោតសរសើរនាងផងដែរ ដែលអាចរក្សាសក់បានវែងបែបនេះ។

ក្មេងស្រីដែលមានសក់វែងនេះ គឺមានឈ្មោះ Bohdana Stotska អាយុ ៨ឆ្នាំ ជាជនជាតិអ៊ុយក្រែន តែនាង ត្រូវបានមករស់នៅប្រទេសអង់គ្លេស ខណៈដែលម្ដាយរបស់នាង បានធ្វើការផ្លាស់ប្ដូរទៅលំនៅ។

ម្ដាយរបស់ Bohdana គឺនាង Olga បាននិយាយថា រាល់ថ្ងៃនាង បានចំណាយពេលស្ទើរតែកន្លះថ្ងៃទៅហើយ ក្នុងការជួយសិតសក់ដ៏វែងរបស់កូននាង។ Olga បានបន្ដថា ពេលខ្លះគាត់ចង់តែកាត់សក់កូននាងចេញទេ តែ Bohdana បាននិយាយ ខ្ងុំមិនកាត់សក់ពណ៌មាសរបស់ខ្ងុំទេ គឺគ្នាននណាម្នាក់ មានសក់វែងជាងខ្ងុំឡើយនៅពេលនេះ ។

គួរបញ្ចាក់ផងដែរថា ពេលនេះ សក់របស់ Bohdana គឺមានប្រវែង ៣ហ្វីត ដែលស្មើនឹង០.៩១៤៤ម៉ែត្រហើយ ខណៈដែលនាង មានអាយុទើប ៨ឆ្នាំសោះ៕
ដោយ៖ នារីប្រភព៖ dailymail