ទី​ក្រុង BRISBANE ជា​ទី​ក្រុង​ធំ​ទី​៣​របស់​អូ​ស្ត្រា​លី​កំពុង​តែ​រង​ការ​រាត​​ត្បាត​ធ្ងន់​ធ្ងរ​ដោយ​ទឹក​ជំនន់​ដែល​អាច​អា ក្រក់​បំផុត​នា​ថ្ងៃ​ទី​១៣ មករា ។ ប្រជា​ជន​ច្រើន​ពាន់​នាក់​កាល​ពី​ថ្ងៃ​ទី​១២ មករា ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី លំនៅ​ឋាន​របស់​ពួក​គេ​ដោយ​កំពស់​ទឹក​ឡើង​ខ្ពស់​។ តុល្យ​ការ​ផ្លូវ​ការ​នៃ​គ្រោះ​ទឹក​ជំនន់​នៅ​រដ្ឋ​គ្វីន​ឡែន​ចាប់​តាំង​ពី​៣​សប្តាហ៍​មក​ហើយ គឺ​ធ្ងន់​ធ្ងរ​បំផុត​ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​នេះ​ចាប់​តាំង​ពី​១​សត​វត្ស​មក​ហើយ​ ដោយ​មនុស្ស​ស្លាប់​មាន​១៦​នាក់​។ មនុស្ស​៦៧​នាក់​ក៏​បាត់​ខ្លួន​ដែរ​ បន្ទាប់​ពី​ទឹក​ជំនន់​ឡើង​ភ្លាមៗ​ប៉ះ​ពាល់​ដល់​បណ្តា​ឃុំ​នៅ ភាគ ខាង​លិច​ក្រុង​ BRISBANE កាល​ពី​យប់​ថ្ងៃ​ទី​១០ មក​ទី​១១​ មករា​។ #ស្ថាន​ភាព​អាសន្ន​សំរាប់​ប្រជា​ជន​នៅ​ក្រុង BRISBANE រដ្ឋ​ធានី​រដ្ឋ​គ្វីន​ឡែន នៅ​ពុំ​ទាន់​ចប់​នៅ​ឡើយ​ពីព្រោះ​អាជ្ញា​ធរ​ព្យា​ករណ៍​ពី​ទឹក​ជំនន់​ឡើង​ខ្ពស់​ខ្លាំង​នា​ព្រឹក​ថ្ងៃ​ ទី​១៣ មករា​។ ភ្លៀង​អាច​ធ្លាក់​ខ្លាំង​ទៀត​នា​សប្តាហ៍​ខាង​មុខ​នេះ​នៅ​ ANNA BLIGH ។#នាយក​រដ្ឋ​មន្ត្រី​អូស្ត្រា​លី​ លោក​ស្រី JULIA GILLARD បាន​ទៅ​កាន់​ក្រុង BRISBANE ហើយ​លោក​ស្រី​មាន​ភាព​ក្តុក​ក្តួល​ ដោយ​សារ​ទឹក​ជំនន់​យ៉ាង​សាហាវ​បែប​នេះ​ហើយ​លោកស្រី​មាន​ការ​បារម្ភ​ចំពោះ​ផល​ប៉ះ​ពាល់ដល់​​សេដ្ឋ​កិច្ច​ដោ យ​សារ​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​នេះ ៕