រដ្ឋ​ធានីទុយ​នី​ស៊ី​​ទីក្រុង​ទុយ​នីសកាលពី​យប់​ថ្ងៃ​ទី១១ មករា ​គឺ​ជា​ទីលាន​នៃ​អំពើហិង្សា​ដែលកើត​មានជា​លើក​ដំបូង​នៅទី​នោះ តាំង​ពី​​មាន​ចលនា​តវ៉ា​ចាប់​​ផ្តើម​ពី​ថ្ងៃទី​១៦ ​ធ្នូ មក​នៅ​ទី​ក្រុង​ស៊ី​ឌី ប៊ូ​ហ្ស៊ីដ ​ដែលតាមតួលេខ​ផ្លូវ​ការ​បណ្តាលឱ្យ​ជន​ស៊ី​វិល​ស្លាប់​សរុប២៣​នាក់# ហើយ ។# កង​កំលាំង​ប៉ូលិស​បានបាញ់​ឡើង​លើ ដើម្បី​បំបែក​ហ្វូង​​មនុស្ស​ដែល​កំពុង​តែ​បំផ្លាញ​អគារ​​ទាំង​ឡាយ​ក្នុង​សង្កាត់​កម្ម​ករ​ ETTADAMEN។ ​​​ពួក​យុវ​ជន​ជា​ច្រើន​​រយ​នាក់​បានគប់​ដុំ​ថ្ម​ទៅលើ​ប៉ូលិស​មុន​ពេល​​ពួកគេ​លុក​លុយ​​បំផ្លាញ​ហាង​ទំនិញ ​​ទាំង​ឡាយ​ ហើយ​​ដុត​ធ​នា​គារ​មួយមក​។ ពួកបាតុ​ករ​បាន​រាំង​ផ្លូវ​​ថ្នល់​ទាំង​ឡាយ​​ដោយ​ដុត​​សំបក​កង់​រថ​យន្ត ដុត​រថ​យន្ត​បឺស​មួយ​គ្រឿង និង​រថ​យន្ត​២គ្រឿង​​ផ្សេង​ទៀត ​​ហើយ​​ក៏​ដុត​ទី​តាំង​​រដ្ឋបាល​​មូលដ្ឋាន​មួយ​ទៀត​ដែរ ។ ប៉ូលិស​​បាន​បាញ់​បង្អើល​​ឡើង​លើ​ ហើយ​ក៏​ប្រើប្រាស់​គ្រាប់បែក​បង្ហូរទឹក​​ភ្នែក​ផង​ដែ​រ ប៉ុន​ប៉ង​បង្ខំ​ឱ្យ​មនុស្ស​ទាំង​ឡាយ​ដកថយ​ចេញ​ពី​អគារ​ទី​តាំង​​រដ្ឋបាល​នោះ ។# អំពើ​ហិង្សា​ថ្មីនេះ ផ្ទុះ​ឡើង​បន្ទាប់ពី​ការចេញ​ផ្សាយ​តុល្យ​ការផ្លូវការ​ថ្មី​មួយពីចំនួន​អ្នកស្លាប់ តាំង​ពី​ចាប់​ផ្តើម​ចលនា​បះ​បោរ​ ញុំង​ឱ្យមាន​មនុស្ស​ស្លាប់​ថ្មី៣នាក់​ទៀត ។​#ពួកអ្នកចូល​រួមក្នុងការបះបោរ​អះ​អា​ថា ​ចង់​​តវ៉ាប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ​ និងការ​ខ្វះការ​ងារ​ធ្វើ​នៅទុយ​នីស៊ី ។ អាជ្ញា​ធរ​បរិហារ​ថា ជា​បះ​បោរ​នេះ​បង្ក​ឡើង​ដោយពួកជ្រុល​​និយម​មួយក្តាប់​តូច។ ​យោង​តាម​រដ្ឋអំណាច​ថា​ បណ្តា​ជន​រង​គ្រោះ​​ត្រូវ​សម្លាប់​ដោយ​ប៉ូលិស​ពេលប្រើ​សិទ្ធិ​​ការ​ពារ​ខ្លួន ៕