កាសែត​​បាង​កកប៉ុស្តិ៍​​កាលពីថ្ងៃ​ទី ​១៨ មករា ផ្សាយ​ថា នាយករដ្ឋ​មន្ត្រីថៃ​​​​ លោក​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា បានជួប​​តាមទូរស័ព្ទ​​ជា​មួយ​ពលរដ្ឋ​​ថៃម្នាក់ក្នុងចំណោម​​ពលរដ្ឋ​ថៃ​​​៤នាក់​ដែល​​ទើប​ទទួល​​​បានការ​អនុ ញ្ញាត​​ឱ្យនៅក្រៅឃុំ​​​តាមរយៈ​ការ​បង់​ប្រាក់​ធានា​ដោយ​​សាលាឧទ្ធរណ៍​​កម្ពុជា ។ ​​លោកអាប់ភីស៊ីត ​បានលើក​​សំណួរ​ថា ហេតុ​អ្វី​​បានជាលោក​វីរ៉ា ស៊ុមខ្វាមឃីត ត្រូវ​បាន​តុលា​ការ​​កម្ពុជា​​បដិសេធ​​​មិនផ្តល់​​​ឱ្យ​​នៅ​​ក្រៅ​ឃុំ​​​តាម​រយៈ​​ការបង់ប្រាក់​​ធាន ា ។​ការដែល​តុលាការ​កម្ពុជា​​មិនផ្តល់​​​ការ​អនុ​ញ្ញាត​​​ឱ្យ​នៅ​​​ក្រៅឃុំ​​តាមរយៈ​ការបង់ប្រាក់​​ធានា​​សំ រាប់​លោក​វីរ៉ា ​ស៊ុម​ខ្វាម​ឃីត ​ជាមេដឹកនាំ​​​ក្រុម​ជ្រុល​និយម​​សៀម ដោយ​សារ​ជន​នេះ​រង​ការ​ចោទ​ប្រកាន់​​ធ្ងន់ធ្ងរ​​​ជាង​ជនជាប់ចោទ​៦​នាក់​ទៀត ​គឺក្រៅពី​​​ជាប់​ចោទ​ពីបទ​ចូលទឹកដី​កម្ពុជា ​ដោយខុសច្បាប់​​​រូបគេ​រងការ​ចោទប្រកាន់​​បន្ថែម​ពី​​បទ​​ចារ​កម្ម​​ ជាពិសេស​​ការប្រព្រឹត្ត​​​អាកប្ប​កិរិ​យា​​​មិនសម​​រម្យ​​​នៅពេល​​ត្រូវនាំខ្លួន​​ឡើង​តុលា​ការ​​​សួរ​ចំល ើយ ។​កាសែត​ថៃដដែល​បានដកស្រង់​សំដី​​លោក​អាប់ភីស៊ីត ​ដែលថ្លែង​​ថា នៅ​ពេល​បញ្ហា​ជន​ជាតិ​ថៃ​​៧​នាក់​ចាប់ខ្លួន​​ និងឃុំខ្លួន​នៅ​កម្ពុជា​​ត្រូវ​​បញ្ចប់​​រដ្ឋាភិបាល​​របស់លោកនឹង​ប្រកាន់​​យកគោល​ជំហ​រច្បាស់លាស់​ចំពោះ​ក ម្ពុជា​ ហើយ​​​លោក​បាន​​សន្យា​ថា រដ្ឋាភិបាល​​របស់​លោក​នឹង​ខិតខំ​ប្រឹង​ប្រែង​​ឱ្យអស់ពី​​សមត្ថ​ភាព​ដើម្បី​​​ទទួល​បាន​​ការ​អនុ​ញ្ញាត​​​ឱ ្យនៅក្រៅឃុំ​​តាម​រយៈ​​ការ​បង់​ប្រាក់​​ធានា​​សំរាប់​លោក​វីរ៉ា ​ស៊ុម​ខ្វាម​ឃីត៕