នាយករដ្ឋ​មន្ត្រី​​ជប៉ុន លោក​ណា​អូតូ កាន ទទួលបានការគាំទ្រ​​កាន់តែ​ច្រើន​​ជាងមុន​​ក្រោយ​ពី​​ការរុះរើ​​គណៈ​រដ្ឋ​មន្ត្រី​​​របស់លោក​​​ក្នុង​ការ​​ ​​​ស្ទង់​មតិ​​មួយដែល​​ចេញ​ផ្សាយ​​នៅថ្ងៃ​ទី​​​១៦ មករា ។​#លោក​ណាអូតូ កាន បាន​​រុះរើ​​​គណៈ​រដ្ឋ​មន្ត្រី​​​របស់លោក​កាលពី​ថ្ងៃទី​​១៤ មករា កន្លង​មក ​ដើម្បី​​​ធ្វើ​ឱ្យគណបក្ស​​ប្រឆាំង​​​ស្ងប់ចិត្ត​​​ និង​ជួយ​ជំរុញ​​កិច្ច​ខិតខំប្រឹងប្រែង​​របស់​លោក​ក្នុងការ​​ស្តារ​​​វិបត្តិ​​​ហិរញ្ញ​វត្ថុ​​របស់​ប ្រទេស និង​ជំរុញ​​​​ការ​កើនឡើង​​នូវ​ការ​ធ្វើពាណិជ្ជ​កម្ម​​សេរី ។​#ការ​រុះរើ​​គណៈ​​រដ្ឋ​មន្ត្រី​​របស់​លោកនាយក​រដ្ឋ​មន្ត្រី​​ណា​អូតូ កាន ​កាលពីថ្ងៃទី​​១៤ មករា ​កន្លង​មក ធ្វើ​ឱ្យ​​​ការគាំទ្រ​​​លោក​កើនឡើង​​ដល់​​​៣៤​ភាគ​រយ ពី​​២៥​ភាគរយ​កាលពីខែ​ធ្នូ​កន្ល​ងមក ។ នេះ​បើ​យោង​តាម​​ការ​ស្ទាប​​ស្ទង់មតិ​​​មួយ​ក្នុង​ចំណោម​​អ្នក​​មាន​សិទ្ធិ​​បោះឆ្នោត​​​១.៧៣៦​នាក់ ដែលរៀប​ចំ​​ឡើងកាលពី​ថ្ងៃទី​១៥ ​មករា កន្លងមក ។ ​ប៉ុន្តែ​​ទោះបីជា​បែបណា ​អ្នក​បោះឆ្នោត​​​​នៅតែ​មិន​​​រំពឹង​ថា ​លោក​នាយករដ្ឋ​​មន្ត្រី​​​ណាអូតូ កាន ​អាច​ឆ្លង​​​ផុត​​កំណែ​​ទំរង់​​​ដូចការ​​​​សន្យា​របស់​​លោក​ឡើយ ។#ជប៉ុន​​គ្រោងរៀបចំ​ការ​បោះឆ្នោត​​ទូទៅ​​​នៅឆ្នាំ​​​២០១២ ខាង​មុខនេះ​ ៕