វីដេអូខ្លីមួយ ត្រូវបានប្រិយមិត្តអ្នកនិយមលេងអ៊ីនធឺណេត មានការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង ទៅលើយុវជនម្នាក់ ក្រោយពីវីដេអូនោះត្រូវបានបង្ហោះលើអ៊ីនធឺណេត។
នៅក្នុងវីដេអូខ្លីនេះ គឺនិយាយអំពីទង្វើមិនគម្បីមួយ របស់យុវជនវ័យក្មេងម្នាក់ ដែលបានប្រើអំពើហឹង្សារទៅលើនារីម្នាក់ ក្រោយពីមានការប៉ះទង្គិចគ្នារវាងម៉ូតូ នឹងម៉ូតូមក។ បើតាមរូបភាពនៅក្នុងវីដេអូនោះ គ្រោះថ្នាក់ចរាចរណ៍នោះ ដូចជាកំហុសធំបង្កពីខាងយុវជននោះ ដោយជិះម៉ូតូលឿនហើយប៉ះ ម៉ូតូនារីម្នាក់បណ្តាលឲ្យម៉ូតូរបស់នាងដួល។ មិនត្រឹមតែ មិនជួយលើកនោះទេ យុវជននោះបានធ្វើការវាយតប់ទៅលើនារីរងគ្រោះ យ៉ាងកំរោលទៀតផង។

ទង្វើដ៏អសីលធម៌ វាយតប់ទៅលើនារីនេះ ត្រូវបានទទួលការរិះគន់ និងខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកធ្វើដំណើរ ទៅលើយុវជននោះ ហើយព្រមទាំង ធ្វើការបញ្ចេញកំហឹងទៅលើយុវជននោះ ជំនួសឲ្យស្រ្តីរងគ្រោះថែមទៀតផង។
សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖
ដោយ៖ សិលាវីដេអូ៖ youtube