អំពើហឹង្សាដ៏បង្ហូរឈាមបានផ្ទុះឡើងជាបន្ដបន្ទាប់នៅក្រុង Cairo របស់ Egypt នៅមុនការបោះឆ្នោតប្រធានាធិបតិ បណ្ដាលអោយមនុស្សយ៉ាងហោច ២០នាក់ ត្រូវបាត់បង់ជីវិត បន្ទាប់ពីភាពតានតឹងបានកើតឡើងក្នុងរយៈពេល ៣សប្ដាហ៍។

របបផ្ដាច់ការដែលដឹកនាំដោយលោកប្រធានាធិបតិ Hosni Mubarak ត្រូវបានផ្ដួលរំលំក្រោយពីការក្រោកឡើងប្រឆាំងកាលពី ១៤ខែមុន។ ពេលនេះប្រជាជន Egypt កំពុងត្រូវការរដ្ឋាភិបាលផ្លូវការមួយដែលកើតឡើងដោយការបោះឆ្នោត។
តាមគម្រោង ប្រជាជន Egypt នឹងចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតិ និងរដ្ឋាភិបាលថ្មី ក្រោយពីរបបចាស់បានដួលរលំកាលពីថ្ងៃទី ២៥ ឧសភា។ ប៉ុន្ដែអំពើហឹង្សាដ៏បង្ហូរឈាមនៅតែកើតមានឡើងជាបន្ដបន្ទាប់នៅរដ្ឋធានី Cairo។
ដុំថ្ម ដប គ្រាប់បែកសាំង ដំបង ជាដើមត្រូវបានក្រុមបាតុករទាំងសងខាងប្រើប្រាស់ដើម្បីវាយប្រហារទៅវិញទៅមក។ ក្រៅពីនេះ គេក៏បានឮសម្លេងកាំភ្លើងផងដែរ។
AFP បានរាយការណ៍ថា កងទ័ពត្រូវបានគេដាក់ពង្រាយនៅក្នុងរដ្ឋធានី Cairo ដើម្បីដោះស្រាយអំពើហឹង្សានេះ៕












ដោយ ៖ សូរីយ៉ាប្រភព ៖ Zing