នៅក្នុងទីលានបាល់ទាត់ ការប្រើប្រាស់អំពើហិង្សា ក្នុងទំរងបែបណាក៏ដោយក៏ត្រូវទទួលបានការពិន័យដែរ គ្រាន់តែថាវាត្រូវពិន័យ ស្រាលឬក៏ធ្ងន់ ។ ជាក់ស្តែងដូចជារឿងមួយនេះ ដែលបានកើតឡើង នៅក្របខណ្ឌបាល់ទាត់ Argentina  ។កីឡាករម្នាក់របស់ក្រុម Bella Vista ឈ្មោះ Jose Jimenez ត្រូវបានលោកអជ្ញារកណ្តាលពិន័យកាតក្រហម  ចេញពីទីលានប្រកួត បន្ទាប់ពីបានប្រើប្រាស់អំពើហិង្សា ដាក់ឆ្កែមួយក្បាល ។ពេលនោះ មានឆ្កែមួយក្បាល បានរត់ចូលទីលានប្រកួត ហើយកីឡាករ Jose Jimenez ដោយសារតែមិនចង់អោយខាតពេល ដល់ការប្រកួត ក៏បានចាប់ឆ្កែនោះ បោះចេញពីរបង ទៅកន្លែងទស្សនិកជន ហើយក៏ត្រូវបានលោកអជ្ញារកណ្តាលពិន័យកាតក្រហមតែម្តង ។

Jose Jimenez អាចនឹងត្រូវប្រឈមមុខជាមួយនិង សមាគមការពារសត្វ ពិភពលោក ដោយសារតែអំពើហិង្សាមួយនេះ ។ គួរបញ្ជាក់ផងដែរថា Jose ជាកីឡាទីមួយក្នុងពិភពលោក ដែលត្រូវបានពិន័យកាតក្រហម ដោយសារតែឆ្កែមួយក្បាល ៕ 

 

ដោយ  ៖ កុសលប្រភព ៖ youtube