ជាមួយនឹងចំណេះដឹងរបស់ខ្លួន ការដែលត្រូវបានក្រុម hacker ល្បីៗដូចជា Anonymous ជា
ដើមធ្វើការវាយប្រហារ គឺជាសុបិនអាក្រក់ចំពោះរាល់ប្រព័ន្ធអ៊ីនធើរណែត និងគេហទំព័រនានា
នៅក្នុងពិភពលោក។ ដោយមានភាពល្បីល្បាញ និងមានស្នាដៃខ្ពស់ក្នុងការរំខាន ឬលុក
លុយនៅលើអ៊ីនធើរណែត ការស្វែងរកគោលដៅអោយបានស័ក្ដិសមដើម្បីវាយប្រហារ បាន
ក្លាយជាការលំបាកសម្រាប់ Anonymous ។
ដើម្បីស្វែងរកបន្ថែមនូវគោលដៅសម្រាប់វាយប្រហារ អោយបានស័ក្ដិសមទៅនឹងឥទ្ធិពល
របស់ខ្លួន ក៏ដូចជាបង្ហាញបាននូវយុត្តិធម៌នោះ ថ្មីៗនេះ ក្រុម Anonymous បានបង្ហោះសារ
សំខាន់មួយនៅលើទំព័រ Twitter របស់ពួកគេ ដោយបានសរសេរថា ៖
ដោយសារតែការចង់ដឹង តើអ្នកចង់ឃើញ Anonymous វាយប្រហារទៅលើគោលដៅបន្ទាប់
ណាមួយ? ចូរ tweet ខ្លឹមសារនេះ ហើយប្រាប់អោយពួកយើងបានដឹង។
បន្ទាប់ពីការស្នើដែលត្រូវបានបង្ហោះនៅលើ Twitter អ្នកប្រើប្រាស់ជាច្រើនបានលើកឡើងថា
Anonymous គួរសាកល្បងវាយប្រហារទៅលើទំព័រសង្គមកំពូលៗមួយចំនួនក្នុងពិភពលោក
ដូចជា Facebook ឬ Twitter ប៉ុន្ដែភ្លាមនោះដែរ Anonymous ក៏បានបដិសេធគោលដៅនេះ ៖
ការប្រកាសប្រកប់ដោយអំនួតរបស់ Anonymous
ក្រុមជំនាញការហែកចូលគេហទំព័រដែលមានឈ្មោះថា Anonymous និយាយថា ៖ មនុស្ស
ជាច្រើន បានស្នើអោយយើងវាយប្រហារទៅលើ Twitter, Facebook និង Youtube ជាដើម តើ
យើងមានមូលហេតុអ្វី ដែលត្រូវប្រហារទៅលើមធ្យោបាយដែលយើងប្រើប្រាស់ក្នុងការបញ្ជូន
សារ ?
មូលហេតុដែលក្រុម Anonymous បដិសេធក្នុងការវាយប្រហារទៅលើបណ្ដាញសង្គមនានា
គឺដោយសារតែក្រុម hacker នេះ តែងប្រើប្រាស់បណ្ដាគេហទំព័រទាំងនេះដើម្បីបង្ហោះសារ
របស់ខ្លួន ក៏ដូចជាអំពាវនាវ និងបង្កើតកម្លាំងសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ។
Anonymous ក៏បានប្រកាសផងដែរថា នឹងបន្ដសកម្មភាពប្រឆាំងទៅនឹងគោលដៅផ្សេងៗ
រហូតដល់ Kim Dotcom ដែលជាស្ថាបនិកនៃក្រុមហ៊ុនសេវាកម្មចែករំលែក file Megaupload
ត្រូវបានដោះលែងអោយមានសេរីភាព ក្រោយពីត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន។
Sabu ជា hacker ល្បីឈ្មោះ និងជាសមាជិកកំពូលម្នាក់របស់ Anonymous បានប្រកាសថា ៖
ចូរនាំគ្នាគាំទ្រ The PirateBay, Torrents, Magnets, Megaupload និងបណ្ដាញចែករំលែក
file ដទៃទៀត។ បើទោះជាស្រប ឬមិនស្របច្បាប់ក៏ដោយ នោះគឺជាសិទ្ធិរបស់យើង។
គួររំឮកថា នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុម hacker ស្វែងរកគោលដៅដោយ
ដែលយោងទៅតាមការស្នើរបស់អ្នកប្រើប្រាស់អ៊ីនធើរណែត។ កាលពីមុននេះ ក្រុម hacker
ល្បីឈ្មោះផ្សេងមួយទៀត គឺ LulzSec ក៏ធ្លាប់បង្កើតខ្សែទូរស័ព្ទសំខាន់សម្រាប់ទទួលការហៅ
ចូលក្នុងបំណងស្វែងរកគោលដៅដែលត្រូវវាយប្រហារ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ MaskOnline