អង់គ្លេស៖ នៅពេលដែលគេបង្ហោះ វីដេអូចូលទៅក្នុងអ៊ីនធ័រណេត នៃបុរសម្នាក់ ដែលមានចរិកឆ្កួតល្ងីល្ងើ ដោយបានដកកាំបិតមុតស្រួច រួចដើរឆួតកញ្ចាក់រថយន្ដគេនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងផងដែរ។

រឿងរ៉ាវដែលមិនគួរអោយជឿនេះ ត្រូវបានកើតឡើង ក្នុងស្ថានីយ៍ចាក់សាំងមួយកន្លែង នៅក្នុងតំបន់ Failsworth ជិតទីក្រុង Manchester ចក្រភពអង់គ្លេស។ បើតាមការអោយដឹងពី អ្នកដែលធ្វើការក្នុងកន្លែងកើតហេតុ បានអោយដឹងថា នៅវាលាយប់ប្រហែល ជាម៉ោង ៨: ៤០នាទី ស្រាប់តែលេចមុខបុរសម្នាក់ ដែលប្រដាប់ដោយកាំបិតមុតស្រួច រូចដើរឆូតរថយន្ដគេឯង និងបានគម្រាមមនុស្សដែលនៅក្នុងឡានទៀតផង។ ឃើញដូចនេះ អ្នកធ្វើការ ក៏នាំគ្នារត់គេញចេញអស់។


ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ ក្រុមប៉ូលីស បាននឹងកំពុង ធើ្វការស្វែងរកមុខសញ្ញាដើម្បីនាំខ្លួនបុរសនោះ មកកាន់តុលាការ និងធ្វើការផ្ដន្ទាទោសតាមច្បាប់។ នេះជាវីដេអូក្លីប សូមចុចដើម្បី៕
ដោយ៖ ណារិន្ទប្រភព៖ dailymail