ការ​សិក្សា​របស់ជប៉ុន​មួយ​​ដែលធ្វើ​ដោយ​ក្រសួង​សុខាភិបាល​លាត​ត្រដាង​ពីតួ​លេខ​គួរ​ឱ្យភ្ញាក់ផ្អើល​ម ួយ ​។ យោងតាម​ការសិក្សា​វាហាក់​ជាពួក​​យុវជនពេញកំលាំង​​ជប៉ុន​ចាប់អារម្មណ៍​​តិចដល់​ការ​រួមភេទ ។ នៅ​ជប៉ុន​ក្រសួង​សុខាភិបាល​បើក​ធ្វើ​កាល​ពីឆ្នាំ២០១០ នូវ​ការសិក្សា​ធំទូលាយ​មួយ​លើការ​រួមភេទ​របស់ពួក​យុវ​ជន ។ ក្នុងចំណោម​​មនុស្ស​២.៦៩៣​នាក់ ដែលគេ​បាន​សាកសួរ​​យុវ​ជន​​​តែ១.៥៤០​នាក់ប៉ុណ្ណោះឆ្លើយថា មានការ​ចាប់​អារម្មណ៍ខ្លាំង​លើការ​រួមភេទ​ ។ ពួក​យុវ​វ័យ​​មាន​​អាយុ​រវាង​​ពី​១៦ ទៅ១៩ឆ្នាំ ដែលគេបាន​សាក​សួរ​ភាគ​ច្រើន​និយាយ​ថា មិនសូវ​ចាប់​អារម្មណ៍​ចំពោះ​ការរួមភេទ ។ ​ក្មេង​ប្រុស​៣៦% និង​ក្មេង​ស្រី៥៨,៥% និយាយ​ថា មិនចាប់​អារម្មណ៍​ចំពោះ​សិច ។ ​សំរាប់នារី​៣៣% មានអាយុពី​២៥​ ទៅ២៩ឆ្នាំ​និយាយ​ថា ពុំ​ត្រេក​ត្រអាល​លើ​រឿង​សិច ។ ចំណែក​ប្តី​ប្រពន្ធ៤១% ​និយាយ​ថា ពុំ​បានរួមភេទជា​មួយគ្នា​ម្តងផងយ៉ាង​​តិច​មួយ​ខែមុន​ពេល​មានការ​សិក្សា​នេះ ។#បណ្តា​យុវ​វ័យ​ជប៉ុន​​និយាយ​ថា ការ​បាត់​ចំណង់​​ផ្លូវ​ភេទ​មកពីការ​លំបាកខាង​សេដ្ឋ​កិច្ច​​ និង​ការ​ហត់នឿយ​ ក្រោយ​ពីការបំពេញការងារ​ ឬ​ការសិក្សា​យ៉ាងយូរ​ប្រចាំថ្ងៃ ។ បញ្ហា​អនាគត​ធ្វើ​ឱ្យ​ពួកគេ​មានការព្រួយ​បារម្ភ​ជា​ងការ​រួមសិច ។#ជាមួយ​​នឹង​ប្រជា​​ជន​ដែល​មាន​មនុស្សចាស់​តែ​ច្រើន​ជប៉ុន​ពេល​នេះ​ជួប​ប្រទះនឹង​បំណុល​សាធារណៈ​តំណាងឱ្យ ​២០០% នៃ​ផលទុន​ជាតិ​​សរុប ហើយ​អត្រា​កំណើត​មានត្រឹម​តែ​១,៣​សំរាប់​​នារីម្នាក់ ។ គេ​ត្រូវការ​នារី​ម្នាក់​មាន​​អត្រា​កូន​២,១ ​ដើម្បី​ធ្វើ​ឱ្យ​ប្រជា​ជន​ជប៉ុន​មាន​មនុស្ស​វ័យ​ក្មេង​​ច្រើន​ឡើងវិញ ។# អ្នកជំនាញការ​ខាង​ផែន​ការ​គ្រួសារ​ជប៉ុន​និយាយ​ថា អវត្ត​មាន​នៃ​ទំនាក់​ទំនង​ផ្លូវភេទ​​ និងការ​ចុះ​ថយ​នៃ​កំណើត​គឺទាក់​ទិន​ដល់បញ្ហា​ខាង​លើ​នេះ ។ ដូច្នេះ​​ការធ្វើ​ឱ្យពួក​យុវជន​ជប៉ុន​មាន​ចំណង់​​ផ្លូវ​ភេទ​​គឺជា​ទិស​ដៅ​មួយ​ក្នុងចំណោម​ទិស​ដៅ​របស់ពួកអ ្នក​នយោបាយ​ជប៉ុន​នា​បណ្តា​ឆ្នាំខាង​មុខ ៕