អត្រាអត់ការងារនៅក្នុងប្រទេសជប៉ុនបានកើនឡើង ៤.៦ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០១១
កន្លងទៅនេះ, ដែលកើនឡើង ០.១ភាគរយបើប្រៀបធៀបទៅនិងខែវិច្ឆការកន្លងទៅ។នេះ
បើតាមការប្រកាសរបស់រដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ។
នេះគឺជាអត្រាខ្ពស់បំផុតក្នុងរយះពេល២ខែចុងក្រោយនៅក្នុងប្រទេសជប៉ុន។
សំរាប់ឆ្នាំ២០១១ អត្រាភាពគ្មានការងារធ្វើនៅក្នុងប្រទេសជប៉ុនដែលមិនរាប់បញ្ចូលខេត្ត
ដែលរងការវាយប្រហារដោយគ្រោះមហន្តរាយនៅក្នុងខែមិនា ភាគរយបានធ្លាក់ចុះមកត្រឹម
៤.៥ភាគរយ, ធ្លាក់ចុះ ០.៥ភាគរយកាលពីឆ្នាំកន្លងទៅនេះបើតាមឯកសារដែលចេញដោយ
រដ្ឋាភិបាលជប៉ុន។
ចំនួនអ្នកគ្មានការងារធ្វើមានចំនួន ២.៨៤លាននាក់នៅក្នុងឆ្នាំ២០១១ ធ្លាក់ចុះ ៣៣០,០០០
នាក់បើប្រៀបធៀបទៅឆ្នាំ២០១០ ខណៈដែលចំនួនប្រជាជនមានការងារធ្វើមានចំនួន
៥៩.៧៧ លាននាក់ ធ្លាក់ចុះ ៣០,០០នាក់៕

ដោយ
វឌ្ឍនា
xinhua