ក្រុមហ៊ុន Linshof (អាឡឺម៉ង់) បានហក់ចូលប្រឡូកក្នុងទីផ្សារ ស្មាតហ្វូន ជាមួយនឹងគំរូ i8 ដែលមានការ រចនាម៉ូតចម្លែក មានមេម៉ូរីក្នុងដល់ទៅ 80 GB និង RAM 3GB តែតំលៃលក់របស់វាតែ ៣៨០ ដុល្លារ ប៉ុណ្ណោះ។

...អាន៖ BlackBerry Passport ពណ៌ក្រហម និងស បានអនុញ្ញាតឲ្យអតិថិជន ធ្វើការកុម្មង់ទិញមុន ហើយដាក់លក់នៅថ្ងៃទី ២៨ ខែវិច្ឆិកា 

/

Linshof បានប្រកាសថា ពួកគេរៀបចំដាក់លក់នៅលើទីផ្សារ នូវឧបករណ៍ដ៏សក្តិសមមួយ Hardware ខ្ពស់ តែតំលៃលក់ស្ថិតក្នុងកំរិតមធ្យម។ ផលិតផលដែលមានឈ្មោះ i8 នេះ មានការរចនាម៉ូតប្លែកស្អាត គួរសម ជាមួយនឹងគែមទាំងបួន រាងជ្រុងចំនិតៗ ជំនួសឲ្យគែមរាងមូលៗ ដែលយើងច្រើនឃើញមាន នៅលើបណ្តាស្មាតហ្វូនផ្សេងទៀត។

ស្មាតហ្វូនមានតួស្រោបពីធាតុអាលុយមីញ៉ូមរលើបរលោង និងប្រណិត សក្តិសមនឹងបុរសភេទ។​ ជាក់ ស្តែង បច្ចុប្បន្ននៅមិនទាន់មានផលិតផលជាក់ស្តែង ដើម្បីអាចធ្វើការវាយតំលៃឲ្យបានត្រឹមត្រូវច្បាស់ លាស់ ស្តីពីគុណភាពនៃការច្នៃប្រឌិតរបស់ផលិតផល នៅឡើយ។

...អាន៖ អតិថិជននឹងទទួលបានប្រាក់ ៥៥០ដុល្លារ បើសិនណាផ្លាស់ប្តូរ iPhone 6 មកយក BlackBerry Passport

ក្រៅពីរូបរាងដែលធ្វើឲ្យមានការទាក់ទាម i8 នៅថែមទៀតបង្កើតនូវភាពលេចធ្លោ ជាមួយនឹងលក្ខណៈ សម្បត្តិខ្លាំង រួមមាន អេក្រង់ Super AMOLED 5 inch កំរិតរីសូលុយហ្សិន 1.920 x 1.080 pixel មេម៉ូរី ក្នុង 80 GB RAM 3 GB chip 8 core ល្បឿន 2,1 GHz និងមានថាមពលថ្ម 3100 mAh។

...អាន៖ មានដឹងទេ Chip Apple A8 នៅលើ iPhone 6 និង iPhone 6 Plus ផ្គត់ផ្គង់ចាក់វីដេអូ កំរិតរីសូលុយហ្សិន 4K ? (Video inside)

ផលិតផលដែលមានទីតាំងនៅប្រទេសអាឡឺម៉ង់នេះ បានបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 megapixel ជាមួយនឹងកាណុង មុំធំទូលាយ 28 mm, f1.8 ដែលជួយឲ្យការថតរូបបានល្អ ក្នុងលក្ខខណ្ឌខ្វះពន្លឺ ។ ទន្ទឹមនឹងនោះកាមេរ៉ាមុខ មានទំហំឡើងដល់ 8 megapixel អាចថត selfie មួយសប្បាយ ជាមួយគុណ ភាពរូបភាពច្បាស់ល្អ។ ស្មាតហ្វូនមានគាំទ្រនូវបណ្តាតំណភ្ជាប់ដូចជា Bluetooth v4.0, HDMI 1.4, NFC និង LTE។

...អាន៖ អីយ៉ាស់! ស្មាតហ្វូនថ្មីរបស់ Lenovo មានការឌីហ្សាញរូបរាង ដូចនឹង iPhone 6 ខ្លាំងម្ល៉េះ

/

Linshof ក៏បានប្រកាសបង្ហាញឲ្យដឹងដែរថា ផលិតផលខ្លួននឹងប្រើប្រព័ន្ធប្រតិបត្តិការថ្មីបំផុតគឺ Android 5.0 Lollipop ជាមួយនឹង interface Linshof UI។ ស្មាតហ្វូននឹងត្រូវបានដាក់លក់នៅត្រីមាសទី១ ឆ្នាំ២០១៥ ខាងមុខនេះ ក្នុងតំលៃ ៣៨០ ដុល្លារ៕

 

ប្រែសម្រួល៖ សិលាប្រភព៖ PhoneArena, Vexpress