ក្រៅពីប្រព័ន្ធប្រតិបត្តិការដើមដែលមានស្រាប់នៅក្នុងទូរស័ព្ទ, Smartphone Nokia N9 នៅអាចប្រើប្រាស់បាន Android និង FireFox OS ថែមទៀតផង។

មិនគ្រាន់តែមានការរចនាម៉ូដស្រស់ស្អាត អស្ចារ្យប៉ុណ្ណោះទេ Nokia N9 នៅមានសមត្ថភាពអាចប្រើប្រាស់បាននូវប្រព័ន្ធប្រតិបត្តិការដ៏សំបូរបែបទៀតផង។ ក្រៅពីប្រព័ន្ធប្រតិបត្តិការ MeeGo ដែលមានស្រាប់នៅក្នុងទូរស័ព្ទ, Nokia N9 នៅអាច Set up បន្ថែមនៅក្នុងម៉ាស៊ីន និងអាចប្រើប្រាស់បាននូវប្រព័ន្ធប្រតិបត្តិការពីរថែមទៀតគឺ Android និង FireFox OS ។ ប្រព័ន្ធប្រតិបត្តិការAndroid 4.1 Jelly Bean ថ្មីបំផុតក៏អាចប្រើបានយ៉ាងល្អនៅលើ Nokia N9 ដែរ។ នេះពិតជាព័ត៌មានដែលគួរឲ្យសប្បាយរីករាយបំផុតសំរាប់អ្នកដែលនិយមគាំទ្រទូរស័ព្ទ Nokia។

/

Nokia N9 អាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ស្របពេលជាមួយ MeeGo

ទូរស័ព្ទ Nokia Set up ប្រព័ន្ធប្រតិបត្តិការ Android 4.0. នេះជាគំរោងនៃ
Nokia Internet Tablet Droid (ដាក់បញ្ចូល Android ចូលក្នុងទូរស័ព្ទ Nokia)
ប្រព័ន្ធប្រតិបត្តិការ Firefox Mobile OS ស៊េរីថ្មីដំណើរការនៅលើ Nokia N9
ករណីនេះ ធ្វើបានសំរេចដោយអ្នកបង្កើតកម្មវិធីម្នាក់នៅរុស្ស៊ី
ដោយ៖ សិលាប្រភព៖ k14