សូរ្យគ្រាស​មួយផ្នែក​ត្រូវមើលឃើញ​​នា​ព្រឹក​ថ្ងៃទី​​​៤ មករា ​នៅអឺរ៉ុប មជ្ឈិ​ម​បូព៌ា និង​អាស៊ី​កណ្តាល​​ ដែលនោះជា​​បាតុភូត​​គ្រោះថ្នាក់​មួយ បើ​គេ​​មើល​​សូរ្យគ្រាស​ដោយភ្នែក​ទទេ ដោយពុំ​ពាក់វ៉ែនតាការពារពិសេស ។ សូរ្យ​គ្រាស​នេះត្រូវបាន​មើលឃើញ​នៅមជ្ឈិមបូព៌ា អឺរ៉ុបខាង​លិច ភាគកណ្តាល​រុស្ស៊ី កាហ្សាក់ស្ថាន ម៉ុងហ្គោ​លី និងភាគពាយ័ព្យ ប្រទេសចិន ។ នេះជា​ការ​អះអាង​របស់​​បណ្តា​​តារាវិទូ ។ សូរ្យគ្រាស​នេះ​ច្រើនបំផុត​​បាត់ព្រះ​អាទិ្យ ប្រមាណជា​៨៥% ។ នៅបារាំង​សូរ្យ​គ្រាស​​​នេះ​មានចាប់​ពី​ម៉ោង​​៧​និង​៥០នាទី​រហូត​ដល់​ម៉ោង​១០​និង​៣០នាទីព្រឹក ៕​