ដូចអ្វីដែលយើងធ្លាប់បានដឹងហើយថា HTC នឹងដាក់លក់ One ជាមួយពីរ Version សំរាប់ជ្រើសរើសគឺ 32GB និង 64GB, ដែលមិនមាន Support microSD។ ជាក់ស្តែង តាមប្រភពព័ត៌មានថ្មីនេះពីគេហទំព័រដើមរបស់ AT&T, គេនឹងក្លាយជាប្រព័ន្ធទូរស័ព្ទចល័តតែមួយគត់ ដែលលក់ចេញ HTC One ទំហំ 64GB នៅអាមេរិច ដែលកត្តានេះមានន័យថា Sprint និង T-Mobile (ក្រុមហ៊ុនប្រព័ន្ធទូរ-ស័ព្ទពីរផ្សេងទៀតនៅអាមេរិច) នឹងដាក់លក់តែ Version One 32GB តែប៉ុណ្ណោះ។
ដូច្នេះ អតិថិជននៅអាមេរិច ចង់បានស្មាតហ្វូន One ដែលមានមេម៉ូរីក្នុងទំហំ 64GB ពួកគេចាំបាច់ត្រូវតែទិញពី AT&T ដោយមិនមានជំរើសណាផ្សេងទៀតឡើយ។ បើតាមកាលកំនត់ AT&T នឹងចាប់ផ្តើមដាក់លក់ HTC One នៅពាក់កណ្តាលខែមេសា រឺដើមខែឧសភា ខាងមុខនេះ ដែលដាក់លក់រួមជាមួយកិច្ចសន្យាពីរឆ្នាំ ក្នុងតំលៃមិនទាន់បានបង្ហាញឲ្យដឹងនៅឡើយ។
ខាងក្រោមនេះ គឺជាវីដេអូណែនាំ HTC One របស់ AT&T, ជាមួយកម្មវិធីពិសេសៗនៅលើ One,និងការសង្កត់ធ្ងន់ក្នុងការដែលពួកគេនឹងដាក់លក់ផ្តាច់មុខ HTC One 64GB។ ទស្សនាវីដេអូ ទាំងអស់គ្នា ៖
ដោយ៖ សិលាប្រភព៖ TTE