ETNews ជាកាសែតមួយរបស់កូរ៉េខាងត្បូង ដែលតែងតែចចាមអារាមបណ្តាព័ត៌មានស្តីពីពិភពបច្ចេកវិទ្យាកូរ៉េបានឲ្យដឹងថា Tablet Galaxy Note ទំហំធំមួយ នឹងបង្ហាញខ្លួនមុន iPad Maxi។

អេក្រង់នៃគំរូ Galaxy Note នឹងមានទំហំ 12,2 inch។ វាប្រើប្រាស់កំរិតពន្លឺខ្ពស់ 2560 x 1600 pixel ដូចគ្នានឹង Nexus 10 ដែរ ដែលបង្កើតបានជាកំរិត Pixel/inch ឡើងដល់ 247ppi។ អេក្រង់របស់ Note 12.2 នឹងធ្វើការផលិតដោយក្រុមហ៊ុន Sharp។ តាមរយះបច្ចេកវិទ្យាអេក្រង់ IGZO របស់ក្រុមហ៊ុនជប៉ុន នឹងជួយបង្កើតបានជាឧបករណ៍ ដ៏ស្តើងមួយ មានពន្លឺភ្លឺច្បាស់ល្អ និងបន្ថយការប្រើប្រាស់ថាមពល នៅតិចជាងមុន។

ផលិតផល tablet ទំហំធំរបស់ Samsung នឹងបង្ហាញខ្លួននៅខែឧសភា ឆ្នាំក្រោយ នេះបើតាមប្រភពពី ETNews។ Samsung កំពុងសង្ឃឹមថា នឹងធ្វើការនាំមុខគេក្នុងការប្រកួតប្រជែង tablet ទំហំធំតាម រយះការបញ្ចេញ Galaxy Note 12.2 មុនពេល Apple បង្ហាញខ្លួន iPad Maxi។

/

(រូបភាពតំណាង)

មុននេះ មានព័ត៌មានមួយចំនួន បានផ្សាយព័ត៌មានថា Apple កំពុងធ្វើការអភិវឌ្ឍន៍ tablet ទំហំធំមួយ ដើម្បីប្រកួតប្រជែងជាមួយគំរូ tablet កាត់ laptop ដោយប្រើ CPU Haswell ឬ Bay Trail របស់ Intel៕

ដោយ៖ សិលាប្រភព៖ VReview