វាពិតជាគួរឲ្យសោកស្តាយណាស់ បើសិនជាឧបករណ៍មួយដែលធ្វើឲ្យយើងចូលចិត្ត ប៉ុន្តែអាចប្រើបានតែជាមួយប្រព័ន្ធប្រតិបត្តិការ iOS ហើយមិនអាចប្រើបានជាមួយ Android, ដែលជាប្រ-ព័ន្ធប្រតិបត្តិការមួយមានការប្រើប្រាស់ពេញនិយមជាង។ Jawbone Up គឺជាឧបករណ៍ពាក់នៅដៃ ប្រើសំរាប់តាមដានសុខភាពល្អគួរសម។ ជាក់ស្តែង ក្នុងមួយរយះពេលដ៏យូរ វាអាចប្រើបានតែនៅលើទូរស័ព្ទ iPhone តែប៉ុណ្ណោះ។ ជាដំណឹងដ៏រីករាយមួយ ទីបំផុតក្រុមហ៊ុនផលិត ក៏បានបញ្ចេញ Software ដែល Support ដល់ឧបករណ៍ប្រើ Android។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានពង្រីកបន្ថែមទីផ្សារសំរាប់លក់ចេញ Jawbone Up ផងដែរ ដែលក្នុងនោះរួមមាន ទ្វីបអឺរ៉ុប ទ្វីបអាស៊ី អូស្រា្តលី និងមជ្ឈិមបូព៌ា។
Jawbone Up គឺជាឧបករណ៍តាមដានសុខភាពរាងកាយមួយ ដែលអាចវាស់បរិមាណកាឡូរីដែលបានដុតបំផ្លាញ, តាមដានបណ្តាសកម្មភាព ដែលអ្នកបានធ្វើក្នុងមួយថ្ងៃ, តាមដានដំណេក, រាប់ជំហានដើរ...ជាមួយនឹងការបង្ហាញពីការដាស់តឿន ដើម្បីជួយឲ្យដំណើរការនៃរាងកាយរបស់អ្នកប្រព្រឹត្តទៅបានល្អជាងមុន ហើយយើងក៏ងាយស្រួលប្រើប្រាស់ឧបករណ៍ដ៏អស្ចារ្យនេះជាងមុនដែរ។ Version Android ត្រូវបានដាក់ឲ្យដោនឡូត Free នៅលើ Google Play ប៉ុន្តែកម្មវិធីរបស់វា កឺមិនFull ដូចមាននៅលើ Version សំរាប់ iOS ទេ ឧទាហរណ៍ដូចជាកម្មវិធីចែករំលែកលទ្ធផល នៅលើ Facebook និង Twitter ជាដើម៕
ដោយ៖ សិលាប្រភព៖ TTE