យោង​តាមគេហទំព័រ MCOT កាលពីថ្ងៃទី​​១១ មករា ថា លោក​ស៊ូថេប ធឿ​កស៊ូបាន់ ​​ឧប​នាយករដ្ឋ​មន្ត្រី​​ថៃ នៅថ្ងៃទី​១១ មករា ​នោះថ្លែង​​ថា រូបលោក​មានជំនឿ​ថា ​អត្ថាធិប្បាយ​​របស់​​សម្តេច​​តេជោហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​​​កម្ពុជា​ ដែលថា គ្មាន​អ្នក​ណា​ម្នាក់​​ រួមទាំង​​អង្គ​ការ​​សហ​ប្រជាជាតិ​​ផង​មិនអាច​ធ្វើអន្តរាគមន៍​​​ក្នុង​ដំណើរ​​ការ​កាត់ក្តី​របស់​តុលាការ​ក ម្ពុជា​ចំពោះ​ករណី​​ជន​ជាតិសៀម​​​៧​នាក់ ដែលកំពុង​​ឃុំខ្លួន​បណ្តោះ​អាសន្ន​​ក្នុង​ប្រទេស​កម្ពុជានោះមិនធ្វើ​ឱ្យ​ប៉ះពាល់​​ដល់ទំនាក់ទំនង​​ទ្វេភាគ ី​​រវាង​ប្រទេសថៃ​​និង​ប្រទេស​កម្ពុជា​​ទេ គឺ​សម្តេច​តេជោ​ធ្វើ​​តាម​គោលការណ៍​​នីតិវិធី​ច្បាប់ប៉ុណ្ណោះ ។​#គេហទំព័រ​​ថៃដដែល​​បានចេញផ្សាយ​​​ព័ត៌មាន​​​ដោយដកស្រង់​​សំដី​​លោកស៊ូថេប​​ ដែលថ្លែង​​ថា ឥឡូវនេះ​​​​ភាគីថៃ​​មិនអាចធ្វើ​​អ្វីបានឡើយ​​​ក្រៅ​ពី​រង់ចាំ​​ការចេញ​សាលក្រម​របស់​តុលាការ​ ហើយ​​​លោកស៊ូថេប ​ក៏បាន​​ណែនាំ​ដល់ភាគី​​ពាក់ព័ន្ធ​​ទាំងអស់​​កុំ​ឱ្យធ្វើ​អ្វីដែល​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​​​ជា​អវិជ្ជមាន ​​ដល់​​ករណី​​​ពលរដ្ឋថៃ​​៧​នាក់ ។​#សម្តេច​​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ​មាន​ប្រសាសន៍​​កាលពីព្រឹកថ្ងៃទី​​១០ មករា ​កន្លងមក​​ថា ​ពុំ​មាន​នរណាម្នាក់​អាចធ្វើ​អន្តរាគមន៍​​ក្នុង​​ករណី​​​របស់​​ជន​ជាតិ​​សៀម​​ទាំង​​៧​នាក់នោះ​បាន​ឡ ើយ ។#លោក​ស៊ូថេប ថ្លែង​ទទួល​​ស្គាល់​ថា នីតិវិធី​​របស់តុលាការ​​កម្ពុជា​មិនខុស​ពី​នីតិវិធី​​របស់​តុលា​ការ​​ថៃ​ទេ ​គឺ​មិនត្រូវ​​ដាក់​​សម្ពាធ​​លើ​តុលាការ​​​ទេ ហើយ​អ្វីដែល​​សម្តេចតេជោហ៊ុន សែន ​បានថ្លែង​​នោះ​គឺគ្រាន់តែ​​ជាគោលការណ៍​​នីតិ​វិធីច្បាប់​ប៉ុណ្ណោះ ​ដោយសម្តេច​តេជោពុំ​មាន​ចេតនា​​បង្ក​ឱ្យ​មានផលប៉ះពាល់​​ដល់​​ទំនាក់ទំនង​​ទ្វេ​ភាគី​​នោះ​​ទេ ។#ឧបនាយករដ្ឋ​មន្ត្រី​​​ថៃ​រូបនេះ​​​អះអាង​បញ្ជាក់​សារ​ជាថ្មី​​ថា ពេល​នេះអាជ្ញាធរ​ថៃ​កំពុង​ប្រើ​ប្រាស់​ និងរិះរកគ្រប់​​មធ្យោបាយ​​ទាំងអស់​ ដើម្បី​ជួយពលរដ្ឋថៃ​​ទាំង​៧​នាក់ ដែល​កំពុង​​ជាប់ឃុំ​ឃាំង​​នៅ​ក្នុង​ប្រទេសកម្ពុជា ។​#សម្តេច​​តេជោហ៊ុន សែន ​ត្រូវបាន​ដក​ស្រង់​សំដីដោយ​​ទីភ្នាក់ងារ​​សារព័ត៌មាន​​ផ្លូវការ​​ចិន​ស៊ីន​ហួ​​​ដែល​ថ្លែង​ថា «វាមិនអាច​​​ឡើយ សូម្បីតែ​​អង្គ​ការ​​សហប្រជាជាតិ​ចំពោះ​​ការធ្វើអន្តរាគមន៍​ក្នុង​​ករណីនេះ ។ ខ្ញុំ​គ្រាន់តែ​​អះអាង​​​បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​​អាចធ្វើ​​អន្តរាគមន៍​ក្នុង​​ប្រព័ន្ធ​តុលា​ការ​​កម្ពុជា​ឡើយ» ។ ​សម្តេចតេជោថ្លែង​​បន្ត​ទៀត​ថា ​ក្រោយពី​ការកាត់ទោស​​​ជនជាប់​ចោទ​ទាំង​​៧​នាក់ ​អាច​ប្តឹង​​ឧទ្ធរណ៍​​ ប្រសិន​បើ​​ពួកគេ​មិន​​​ឯកភាព​​ចំពោះ​​សាលក្រម​នៃ​ការកាត់​​ទោស​ពួកគេ ។​#ដោយឡែក​ កាលពីថ្ងៃទី​១០ មករា ​លោក​នាយករដ្ឋ​មន្ត្រី​​អាប់ភីស៊ីត ​វ៉េចាជីវ៉ា បានកោះ​​ឱ្យ​​មានកិច្ច​​ប្រជុំ​​បន្ទាន់មួយ​ជាមួយ​មន្ត្រីសន្តិសុខ​​ជាន់​ខ្ពស់​​​​ ដើម្បីរិះ​រកវិធានការ និង​​មធ្យោបាយជួយ​ពលរដ្ឋ​​ថៃ​​៧​នាក់ ​ដែល​​កំពុងជាប់​ឃុំឃាំង​​នៅ​ពន្ធនាគា​រព្រៃ.សរបស់​កម្ពុជា ។ កិច្ចប្រជុំ​​នោះ​ចូល​រួម​ដោយលោក​​ឧប​នាយករដ្ឋ​មន្ត្រី​​​ស៊ូថេប ​ធឿក​ស៊ូ​បាន់ ​លោក​ប្រាវីត វង្ស​ស៊ូវុន ​រដ្ឋ​មន្ត្រី​​​ក្រសួង​​ការពារ​​ប្រទេស និង​​លោក​​កាស៊ីត ​ភីរម្យ ​រដ្ឋ​​មន្ត្រី​​ក្រសួង​ការបរទេស ។​# នៅពេល​​ថ្លែងទៅកាន់​​សារព័ត៌មាន​​ក្រោយពី​​កិច្ច​ប្រជុំ​​នោះ ​​លោក​អាប់ភីស៊ីត ​ពោល​ថា កិច្ច​ប្រជុំ​​ត្រូវ​បានរៀបចំឡើង​ដើម្បីពិភាក្សា​​​អំពី​​វិធានការ​​​ និង​​រិះរក​មធ្យោ​បាយ ដើម្បី​ជួយ​ពល​រដ្ឋ​​​ថៃ​ទាំង​៧​នាក់ ​ក្រោយ​ពី​តុលាការ​​កម្ពុជា​ចេញ​​សាល​ក្រម​​របស់​ខ្លួន ។ លោក​​អាប់​ភីស៊ីត ​ថ្លែង​ដូច្នេះ​​ក្រោយ​ពីសម្តេច​តេជោហ៊ុន សែន ​ថ្លែង​ថា ​មាន​តែ​តុលា​ការ​​ប៉ុណ្ណោះ​​ដែល​​​នឹង​សំរេច​​ពី​​ជោគ​វាសនា​​របស់​ជន​​ជាប់​ចោទ​សៀម​ទាំង​​៧​នាក់# នោះ ។# ទន្ទឹមគ្នានេះ​​ អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​ថៃ​​ លោកថានី ​ថុង​ភក្តី ​ថ្លែង​អះ​អា​ង​ថា ​មេ​ធាវី ​បានដាក់​សំណើ​​សុំ​ការ​នៅក្រៅឃុំ​​ដោយការ​បង់​ប្រាក់​​ធានា​​សំរាប់ពលរដ្ឋ​​ថៃ​​៧​នាក់​នោះ​រួចហើយ ​ហើយ​ប្រសិនបើ​​តុលាការ​​កម្ពុជាយល់ព្រម​ចំពោះ​សំណើ​នេះ ហើយ​កំណត់​លក្ខខណ្ឌ​ពីការបង់ប្រាក់​​ធានានេះ ស្ថានទូត​​ថៃ​ប្រចាំ​​ទីក្រុងភ្នំពេញ ​​នឹង​ត្រៀម​​ខ្លួន​ផ្តល់​ជំនួយ​ដល់ពួកគេ ៕