ក្រុមគ្រួសារមួយដែលរស់នៅប្រទេសអង់គ្លេសបានជួបប្រទះហេតុការណ៍ចម្លែកនៅផ្ទះរបស់គេដែលបានបណ្ដាលអោយគេបាននាំគ្រួសាររើចេញពីផ្ទះតែម្ដង។/ក្រុមគ្រួសារបស់លោក George Doherty និង Rosaleen Doherty រស់នៅ West Yorks ប្រទេសអង់គ្លេស។ អ្នកស្រី Rosaleen ជាប្រពន្ធវ័យ ៤៧ ឆ្នាំបានប្រាប់អោយដឹងថា ក្រុមគ្រួសាររបស់គាត់បានជួបប្រទះជាមួយនឹងខ្មោចជាញឹកញយនៅក្នុងផ្ទះ ដែលវាបានបន្តអុកឡុក មិនអោយក្រុមគ្រួសាររបស់គាត់រស់នៅបានសុខ។អ្នកស្រីបានបន្ថែមទៀតផងដែរថា មានពេលមួយនោះពួកគេបានឮសម្លេងគោះទ្វារខ្លាំងៗ ហើយបន្តិចក្រោយមកភ្លើងក៏បានបើក បិទ បើក បិទ ដោយខ្លួនឯង មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែភ្លើងនៅបន្ទប់ផ្ទះបាយក៏ដូចគ្នា មើលទៅហាក់ដូចជាខ្មោចវាមិនចង់អោយយើងនៅផ្ទះនេះនោះទេ។ ក្រោយមកក្រុមគ្រួសាររបស់គេបានចាកចេញពីផ្ទះនោះដោយបានរត់ទៅនៅក្នុងរថយន្តធំមួយដែលគេបានជួលស្នាក់នៅជាបណ្ដោះអាសន្ន ហើយកំពុងតែរកមើល ផ្ទះថ្មីផងដែរ។ នេះបើស្ដាប់ទៅវាហាក់ដូចជាស្រដៀងនិងរឿង Paranomal Activity តែនេះត្រូវបានគេអះអាងថាជាការពិត៕ 
ដោយ៖ ម៉ូកាប្រភពពី៖ K14