Website WeloveWP.hk បានបង្ហាញពីព័ត៌មានស្តីពីApplicationsរបស់Nokia Camera Extension។វាត្រូវបានបំពាក់ក្នុងmenuរបស់Camera នៅលើបណ្តារទូរស័ព្ទប្រើប្រាស់Windows Phoneរបស់ក្រុមហ៊ុន។ ភាពរីកចំរើននេះ នឹងនាំមកនូវសមត្ថភាពថ្មី៤យ៉ាងសំរាប់Lumia ដែលរួមមានៈ សមត្ថភាពថតរូបជាក្រុមដ៏ឆ្លាតវៃ(Smart Group Shot) ថតរូបបន្តបន្ទាប់គ្នា(Action Shot) ថតរូបទេសភាពទាំងមូល(Panorana) និងកំនត់ម៉ោងថតដោយស្វ័យប្រវត្តិ(Timer)។ Action Shot អាចថតរូប៨សន្លឹកបានយ៉ាងលឿនក្នុងពេលតែមួយ ក្នុងពេលដែលPanorama នឹងបង្កើតជារូបថតធំមួយដោយរួមបញ្ចូលគ្នានូវរូបថត៥សន្លឹក។ នៅក្នុងវីដេអូ២ខាងក្រោម Camera Extensionត្រូវបានបង្ហាញឲឃើញដោយទូរស័ព្ទLumia 900។
ប្រហែលជាសមត្ថភាពរបស់កម្មវិធី Smart Group Shot ពិសេសជាងគេព្រោះវានឹងថតរូបយក៥សន្លឹកពេលអ្នកថតលើមនុស្សមួយក្រុម ហើយក្រោយមកវានឹងកំណត់នូវទំរង់មុខនិង អនុញាតិឲអ្នកប្រើប្រាស់អាចជ្រើសរើសរូបណាក៏បានក្នុងចំណោម៥សន្លឹកដែលcameraបានថត(ឧទា-ហរណ៏បើសិនជាមនុស្សណាម្នាក់ថតទៅឃើញបិទភ្នែក អ្នកអាចជ្រើសរើសរូបមួយសន្លឹកទៀតដែលមិនបិទភ្នែក)៕
Video បង្ហាញពីសមត្ថភាពរបស់កម្មវិធីPanorama
Video បង្ហាញពីសមត្ថភាពរបស់កម្មវិធីSmart Group Shot
ដោយ៖ nanoប្រភព៖ tte