ថ្មីៗនេះ Brand Name រថយន្តទំនើប Lexus របស់សាជីវកម្ម Toyota ទើបតែធ្វើការបង្ហាញខ្លួននូវស៊េរីរថយន្ត SUV GX460 ស៊េរី 2014 ថ្មីបំផុតរបស់ខ្លួន។ Lexus GX460 2014 មានការរចនាម៉ូតផ្នែកខាងក្រៅថ្មីទាំងស្រុង បើប្រៀបជាមួយស៊េរីមុន។
ផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានអាប់ឌេត (Update) Features ថ្មីៗមួយចំនួនដូចជា ប្រព័ន្ធផ្តល់ព័ត៌មានកំសាន្ត លេចចេញនៅលើអេក្រង់ Touch ទំហំ 8-inch រួមាន HD Radio, Bluetooth, បង្ហាញនូវព័ត៌មានស្តីពីអាកាសធាតុ និងចរាចរណ៍ តាមពេលវេលាជាក់ស្តែង, ប្រព័ន្ធផ្លាស់ប្តូរContacts ដោយស្វ័យប្រវត្តិ .....។
Lexus GX460 2014 ត្រូវបានបំពាក់នូវម៉ាស៊ីនសាំង V8 4.6L, កំលាំង 301 សេស។ កំលាំងរបស់វានឹងត្រូវបានបញ្ជូនតាមរយះ gearbox ដោយស្វ័យប្រវត្តិ ដែលមាន ៦ថ្នាក់ ដ៏ឆ្លាតវៃ ECT-i (Electronically Controlled Transmission with intelligence)។ GX460 2014 ស៊ីសាំង11.7L/100km (សំរាប់ផ្លូវ Highway)។ រថយន្ត SUV ស៊េរីថ្មីនេះ បានបំពាក់នូវពោងសុវត្ថិភាពចំនួន ១០, ប្រព័ន្ធប្រកាសប្រាប់ពីការប៉ះទង្គិច នៅផ្នែកខាងមុខ, ប្រព័ន្ធគ្រប់គ្រងកំរិតនៃការបើកបរ, ប្រព័ន្ធប្រកាសប្រាប់ ពេលមានសត្វដើរឆ្លងកាត់ផ្លូវ...។
Lexus GX460 2014 នឹងមានដាក់លក់នៅតាមបណ្តាសាខារបស់ Lexus នៅខែ កញ្ញា ខាងមុខនេះ ជាមួយពីរ Version ផ្សេងគ្នាសំរាប់អតិថិជនជ្រើសរើសគឺ Version Standard និង Luxury។ Version Standard នឹងមានតំលៃលក់មូលដ្ឋានប្រហែល ៤៩,០៨៥ ដុល្លារ ថោកជាង ៤,៧១០ដុល្លារ បើប្រៀបជាមួយ Version ឆ្នាំ២០១៣។ ក្នុងនោះ Version Luxury ស៊េរីខ្ពស់បំផុត មានតំលៃលក់ប្រហែល ៦០,៧១៥ ដុល្លារ។ សូមបញ្ជាក់ផងដែរថា តំលៃលក់ទាំងនេះ គឺជាតំលៃលក់នៅលើទីផ្សារក្នុងស្រុក មិនទាន់គិតតំលៃនៃពន្ធនាំចូលឡើយ៕





ព័ត៌មានស្តីពីរថយន្ត និងម៉ូតូទំនើបៗ ថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ TTE