កញ្ញា សុគន្ធ នីសា ជាតារាចំរៀងស្រី ដែលមានសម្រស់ ស្រស់ស្អាត ម្នាក់ហើយ មានទឹកដម សំនៀង ពិរោះទៀត ថ្មីៗនេះ បានត្រឡប់ ជាមួយបទថ្មី មកជួបទស្សនិកជន វិញហើយ ។

width=500សុគន្ធ នីសា បានក្លាយខ្លួន ទៅជាកូន អ្នកស្រែចំការ ដើម្បីថតបទថ្មី ដែលមាន ចំណងជើងថា ច្រៀង ដាក់ពាង ។ បទនេះមាន វីដេអូជាលក្ខណៈ កំប្លែង ដែលសមនិង អត្ថន័យ ដែលនាង ជាកូនអ្នកស្រែ តែចង់ធ្វើ ជាតារាចំរៀង ម្នាក់ក៏ ខំប្រឹងច្រៀង ដាក់ពាង កុំអោយម្តាយ លឺខ្លាចគាត់ ជេរ ។ ចង់ដឹងថា បទនេះ កញ្ញា សុគន្ធ នីសា ច្រៀងពិរោះ យ៉ាងណា ចូលរួមទស្សនា ទាំងអស់គ្នា ៕

 

ដោយ ៖ លីលីប្រភព ៖ youtube