អាមេរិក៖ ថ្មីៗនេះសហរដ្ឋអាមេរិក​ បានបង្កើតនូវម៉ាស៊ីនបោសធូលីផ្ទះដ៏អស្ចារ្យ​មួយ ពោលគឺម៉ាស៊ីននេះត្រូវបានរចនាឡើង មាស ដែលមានទំងន់ ២៤ គីឡូក្រាម និងដាក់លក់ក្នុងតំលៃដល់ទៅ ១​លានដុល្លារ។width=455

លោក​ Stin Haver ជាអនុប្រធានលក់ទីផ្សារបាននិយាយថា វាពិតជាមិនគួរអោយជឿទេ​ដែលម៉ាសំអាតធូលីផ្ទះ មានឈ្មោះថា GoVacuum GV62711 បានដាក់លក់ក្នុងតំលៃមួយខ្ពស់បំផុតក្នុងពិភពលោក ពោលគឺ ១លានដុលា្លរ។​ លោកបានបន្ដថា ទោះជាយ៉ាងណាក៏ដោយ ថ្មីនេះ​ក៏មានមនុស្សពីនាក់ ដែលមកពីរដ្ឋ Las Vegas បានទិញវាយកទៅប្រើប្រាស់ផងដែរ។width=455

លោក Stin Haver បានបន្ថែមទៀតថា ថ្វីត្បិតម៉ាស៊ីននេះថ្លៃមែន តែវាជាម៉ាស៊ីនស័្វយប្រវត្តិដែលអាចជួយសំអាតផ្ទះលោកអ្នក​បានល្អ និងមានភាពងាយស្រួលទៀតផង។សម្រាប់អ្នកមានមួយចំនួនគេគិតថា របស់កាន់តែថ្លៃ គឺគេកាន់តែចង់ប្រើ។នេះជាវីដេក្លីបបង្ហាញពីម៉ាស៊ីន GoVacuum GV 62711 សូមចុចដើម្បីមើល៕

 

ដោយ៖ សារិនប្រភព៖ dailymail