ការប្រណាំង រថយន្ត និងម៉ូតូ ឆ្លងកាត់ឧបសគ្គដែលមានជនជាតិកម្ពុជាចំនួន ៤នាក់ ផងនោះនឹងមកដល់ច្រកទ្វារអន្តរជាតិនៅថ្ងៃទី១៥សីហាស្អែកនេះហើយសមាជិកនៃក្រុមសុទ្ធ តែអះអាងថាមានសុវត្ថិភាព និងមានឈ្នះ និងចាញ់ទៅតាមដំណាក់កាលនីមួយៗផងដែរ។
ដោយយោងតាម មន្រ្តីសហព័ន្ធយានយន្តកម្ពុជា លោក លន់ សាមឌី បានឲ្យដឹងថា «តាំងពីថ្ងៃចាប់ផ្តើមមកគឺក្រុម ប្រណាំងម៉ូតូ មានសុវត្ថិភាព និងបានឈ្នះដោយដំណាក់ខ្លះដែរព្រោះនេះជាលើកដំបូងដែលក្រុមម៉ូតូកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នោះ និងម្យ៉ាងលើកំ ណាត់ផ្លូវពីប៉ាតាយ៉ា មកកាន់ព្រំដែនកម្ពុជា ជាកំណាត់ផ្លូវដែលពិបាក ហើយកីឡាករម្នាក់ៗ ត្រូវពឹងពាក់លើផែនទី បើកបរជានិច្ច តែជំនាញស្តីពីការបើកបរវិញយើងមិនចាញ់គេទេ»។សូមបញ្ជាក់គិតមកដល់ពេលនេះ (ព្រឹកម៉ោង១០:០០) ក្រុមប្រណាំងកំពង់ស្ថិតនៅលើដំណាក់កាលទី ៣ នៃទឹកដីថៃ ឯដំណាក់កាល ទី ៤ និង ៥ ធ្វើនៅលើទឹកកម្ពុជា ដោយបញ្ចប់នៅ សៀមរាប នៅថ្ងៃទី ១៦ សីហា។ ការប្រណាំងម៉ូតូ និងរថយន្ត ឆ្លងកាត់ឧបសគ្គអាស៊ី (Asia Cross Country Rally) លើកំណាត់ផ្លូវចម្ងាយ ១៦០០ គីឡូម៉ែត្រ។ កីឡាករទាំងប្រណាំងម៉ូតូ និងរថយន្តមកពី ៦ ប្រទេសក្នុងនោះមាន ថៃ ជប៉ុន កូរ៉េ ឥណ្ឌា ចិនតៃវា់ន់ និងកម្ពុជា ហើយកីឡាករប្រណាំងម៉ូតូកម្ពុជាទាំង ៤ នាក់រួមមាន លោក គន ផានដារ៉ា, លោក ជា ពីវ , លោក ចាន់ ដារ៉ាវុធ និងលោក អ៊ីវ ឡេង បានចាកចេញពីកម្ពុជាទៅចូលរួម ប្រកួតកាលពីថ្ងៃទី ១០ សីហា ឆ្នាំ ២០១២៕
ដោយ៖ ម៉ូកាប្រភពពី៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា