ដំណើរតាមធម្មជាតិនៅលើសមុទ្រក្នុងរយៈពេលមួយឆ្នាំនៃកប៉ាល់ខ្មោចរបស់ជប៉ុន្ដបានបញ្ចប់ដោយត្រូវបានកងកម្លាំងការពារឆ្នេរសមុទ្រអាមេរិកបាញ់ពន្លិចនៅលើឈូងសមុទ្រAlaska។
កប៉ាល់ខ្មោចរបស់ជប៉ុនឆេះក្រោយពីត្រូវគ្រាប់កាំភ្លើង
កប៉ាល់របស់កងកម្លាំងការពារឆ្នេរសមុទ្រអាមេរិកបានបាញ់ក្បាលគ្រាប់បែកទៅលើ កប៉ាល់ខ្មោច Ryou-Un Maru កាលពីថ្ងៃទី ៥ មេសា(ម៉ោងក្នុងស្រុក) បញ្ចប់ដំណើររបស់កប៉ាល់នេះ ដែលកើតឡើងចាប់តាំងពីរលកយក្សនៅប្រទេសជប៉ុនកាលពីឆ្នាំទៅ។
កប៉ាល់ខ្មោចនេះបានលិចទៅក្នុងបាទសមុទ្រដែលមានជម្រៅ ៣.០០០ម នៅឈូងសមុទ្រប៉ែកអាគ្នេយ៍នៃសមុទ្រ Alaska ។
កងកម្លាំងការពារឆ្នេរសមុទ្រអាមេរិកបានប្រើគ្រាប់បែកជាច្រើនបាញ់ទៅលើកប៉ាល់នេះភ្លាមនោះ វាក៏ចាប់ផ្ដើមឆេះ និងបានលិចទៅក្នុងសមុទ្របន្ទាប់ពីបានឆេះក្នុងរយៈពេល ៤ម៉ោង។
ផ្សែងចេញពីកប៉ាល់ខ្មោចរបស់ជប៉ុន
គេអាចមើលឃើញផ្សែងដ៏ធំពីលើឈូតសមុទ្រ Alaska ។ យន្ដហោះដឹកទំនិញ C-130 មួយគ្រឿងបានបោះពោងចុះដើម្បីតាមដានផលប៉ះពាល់បរិស្ថានរបស់កប៉ាល់នោះ។
មន្ដ្រីមានសមត្ថកិច្ចអាមេរិកបានសម្រេចចិត្តបាញ់ពន្លិចកប៉ាល់មួយនេះ ដោយសារតែវាអាចបង្កគ្រោះថ្នាក់ដល់នាវាផ្សេងទៀតដែលធ្វើដំណើរទៅមករវាងអាមេរិកខាងជើង និងអាស៊ីព្រោះថា កប៉ាល់ខ្មោចនេះមិនមានភ្លើង និងមានប្រព័ន្ធទំនាក់ទំនង ចំណែកប្រេងសាំងនៅក្នុងកប៉ាល់នេះ អាចមានដល់ទៅ ៨.០០០លីត្រ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ AP