ភ្នំពេញ៖ ប្រពភព័ត៌មានពីសាលាដំបូងរាជធានី ភ្នំពេញ បានឲ្យដឹងថា លោក ពូន ដារ៉ា ហៅ បុត្រ ជនសង្ស័យ ទិញស្លាកលេខរថយន្តពីចោរមក ពាក់លើរថយន្តរបស់ខ្លួន ដើម្បីគេចផុតពីការបង់ពន្ធនោះ កំពុងតែរត់ការ និងស្វែងរកកិច្ចអន្តរាគមន៍ឲ្យបានរួចខ្លួន ពីការអនុវត្តន៍ច្បាប់។

យោងតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ បានឲ្យដឹងថា លោក ពូន ដារ៉ា ហៅ បុត្រ ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីប៉ុន្នានថ្ងៃ មុននោះ ជាប់ពាក់ព័ន្ធទិញស្លាកលេខរថយន្ត (ភ្នំពេញ 2Q-8133) ពីចោរមកពាក់លើរថយន្តរបស់ខ្លួន ដើម្បីគេចផុតពីការបង់ពន្ធជូនរដ្ឋនោះ បាននិងកំពុងយកមន្ត្រីអ្នកមានអំណាចមួយចំនួនមកកាង និងបិទបាំងអំពើខ្មៅងងិតរបស់ខ្លួន។ ជាពិ-សេសបុគ្គលរូបនេះ កំពុងរត់ការខ្វែងដៃ ខ្វែងជើង នៅសាលាដំបូង ធ្វើយ៉ាងណាឲ្យរូបគេបាននៅក្រៅឃុំ ពោលរួចផុតពីការអនុវត្តន៍ច្បាប់របស់មន្រ្តីតុលាការ។

ស្របពេលជាមួយនិងការលិចឮព័ត៌មាននេះ លោក ហុង ប៊ុនហួរ ជាម្ចាស់ស្លាកលេខដើម បានទទូចតាមមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ឲ្យសមត្ថកិច្ច និងតុលាការជួយមានវិធានការណ៍អនុវត្តន៍ទៅតាមច្បាប់ ធ្វើយ៉ាងស្វែងរកយុត្តិធម៌ជូនរូបគាត់ ដែលជាដើមបណ្តឹង។ មួយវិញទៀត វាជាចំណាត់ការមួយ ដើម្បីព្រមានដល់ជនខិលខូចដទៃទៀត ដែលតែងតែដើរទៅយកស្លាក់លេខផ្តេសផ្តាស ដោយមិនព្រមចូលទៅធ្វើស្លាកលេខ និងបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវទៅតាមច្បាប់បានកំណត់។

សូមបញ្ជាក់ថា លោក ពូន ដារ៉ា ហៅ បុត្រ អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ លេខ AZ7 ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ ចាប់ខ្លួនកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅមុខ ផ្ទះលេខ ១៥៨ Eo ផ្លូវលេខ ១៣០ ភូមិ ទី១១ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌ ដូនពេញ។ ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យ បានទៅទិញស្លាកលេខរថយន្ដពីចោរមកពាក់លើរថយន្តរបស់ខ្លួន។

សូមរំលឹកផងដែរថាស្លាកលេខរថយន្ត ភ្នំពេញ 2Q-8133 ជារបស់ក្រឡាបញ្ជីប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ជីវ កេង ហើយត្រូវបានចោរលួចកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចផ្ទះ លេខ ២១Eo ផ្លូវលេខ ៥៩ ភូមិទី៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

បន្ទាប់ពីចោរលួចបាត់អស់មួយរយៈនោះ នៅថ្ងៃទី០៨ ខែកក្កដា ស្រាប់តែម្ចាស់ស្លាកលេខដើម  លោក ហុង ប៊ុន ហួរ បានប្រទះឃើញនៅលើរថយន្តរបស់លោក ពូន ដារ៉ា ទើបប្តឹងទៅកាន់សមត្ថកិច្ច និងឈានដល់ការឃាត់ខ្លួន តែម្តង៕

width=500

width=500

width=500

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល