នគរបាលនៃប្រទេសអ៊ីតាលី កាលពីថ្ងៃទី ៧វិច្ឆិកាកន្លងទៅ បានប្រកាសដកហូបតជាបណ្ដោះអាសន្ន នូវទ្រព្យសម្បត្តិជាង ៣០០លានអឺរ៉ូ (៤០២លានដុល្លារ) របស់សេដ្ឋីម្នាក់ ដោយសារតែអ្នកមានរូបនេះ បានសរសេរនៅក្នុងលិខិតប្រកាសទ្រព្យសម្បត្ដិរបស់ខ្លួនថា មានប្រាក់ចំណូលត្រឹមតែ ៤អឺរ៉ូប ក្នុងមួយឆ្នាំ!
រូបថត ៖ lechorepublicain
AFP ដកស្រង់ប្រភពព័ត៌មានមួយ បានឱ្យដឹងថា នគរបាលអ៊ីតាលី បានបញ្ជាក់ថា សេដ្ឋីឈ្មោះ Giovanni Montresor និងភរិយា មានជីវភាពរស់នៅ ខុសពីអ្វីដែលពួកគេបាននិយាយនៅក្នុងការប្រកាសទ្រព្យសម្បត្ដិ។យោងតាមប្រភពព័ត៌មានខាងលើ សេដ្ឋី Giovanni Montresor រស់នៅក្នុងក្រុង Verona បានប្រកាសថា ប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ ២០១១ គឺ ៤អឺរ៉ូ (ជាង ៥ដុល្លារអាមេរិក) ចំណែកឆ្នាំ ២០១០ គឺ ៥អឺរ៉ូប និងឆ្នាំ ២០០៩ គឺ ៤អឺរ៉ូ ។ រីឯភរិយារបស់សេដ្ឋីនេះ ប្រកាសថា រកបាន ៣អឺរ៉ូ ក្នុងឆ្នាំ ២០១១ និង ១អឺរ៉ូ ក្នុងឆ្នាំ ២០១។ក្នុងអំឡុងពេលនៃការស៊ើបអង្កេត អាជ្ញាធរ អ៊ីតាលី បានសម្រេចរឹបអូសទ្រព្យរបស់សេដ្ឋីរូបនេះជាបណ្ដោះអាសន្ន រួមមាន ក្រុមហ៊ុនចំនួន ៩, ដី ២៣៥ហិកតានៅតំបន់អ៊ីតាលីភាគខាងជើង និងអចលនទ្រព្យ ១៨កន្លែង, រថយន្ដ ៧គ្រឿង។គួរបញ្ជាក់ថា បណ្ដាឆ្នាំក្នុងទសវត្សទី ៩០ លោក Giovanni ធ្លាប់ត្រូវបាននគរបាលតាមដាន ដោយសារសង្ស័យថា បានប្រព្រឹត្ដអំពើពុករលួយ និងគេចពន្ធ។ រហូតមកដល់ឆ្នាំ ២០១១ Giovanni មិនបានប្រកាសទ្រព្យសម្បត្តិដែលខ្លួនរកបាននៅបរទេស ហើយក៏មិនបានបង់ពន្ធ បន្ទាប់ពីលក់ដី ១៨០ហិកតា ដែលជាកម្មសិទ្ធិរបស់ខ្លួន។នគរបាល អ៊ីតាលី កំពុងតែធ្វើការស្រាវជ្រាវដើម្បីរកការពិតចំពោះករណីនេះ ថាតើការប្រកាសទ្រព្យរបស់សេដ្ឋី Giovanni ជារឿងយល់ច្រឡំ ឬជាការពិត។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ស៊ីឈ្នួលពពោះ ៖ មុខរបរកាក់កប នៅឥណ្ឌា
ស្អាតខុសធម្មជាតិ ជារឿងខុសច្បាប់ នៅកូរ៉េខាងជើង
អាយុ ១១ឆ្នាំ ក្លាយជាម្ចាស់ក្រុមហ៊ុន ផលិតបូគ្រប់ប្រភេទ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ AFP