ទីភ្នាក់ងារសារព័ត៌មានទួរគី ANATOLIE ដែលដកស្រង់ប្រភពព័ត៌មានផ្លូវការរាយការណ៍កាលពីថ្ងៃទី១១ មករា ថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់ទួរគីបានធ្លាក់នៅតំបន់ជាយក្រុងអង់ការ៉ា រដ្ឋធានីរបស់ប្រទេសបណ្តាលឱ្យស្លាប់សមាជិកក្រុមយានិក៥នាក់ជិះក្នុងនោះ។ បំណែកឧទ្ធម្ភាគចក្រធុន UH-1 នោះត្រូវបានរកឃើញដោយក្រុមអ្នករុករក និងពួកអ្នកជួយសង្គ្រោះ ។ ឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់នេះបានបំពេញបេសកកម្មហ្វឹកហ្វឺនមុនពេលបាត់ការទាក់ទងជាមួយបុគ្គ លិកនៅលើដី ៕