ស្មាតហ្វូនអេក្រង់ Full HD ទំហំ 5 inch ដែលមានការលេចធ្លោលើសមត្ថភាព អាចការពារជម្រាបទឹក និងការហុយចូលនៃធូលីនោះ ពេលនេះមានចរាចរលើទីផ្សារកម្ពុជាយើងហើយ។

នៅលើគេហទំព័រលក់ទូរស័ព្ទដៃទំនើបៗ ហាក់ សែ បានឲ្យឃើញថា ស្មាតហ្វូនស៊េរីទំនើបបំផុតរបស់ Sony នេះ ត្រូវបានដាក់លក់ក្នុងតំលៃ 699$ ដែលក្នុងនោះ Xperia ZL ក៏បានដាក់លក់ដែរហើយ ក្នុងតំលៃ 650$ ។

/

Xperia Z និង Xperia ZL មានរូបសណ្ឋានដូចគ្នាដូចជា បំពាក់នូវអេក្រង់ Full HD 5 inch ធ្វើឲ្យពន្លឺភ្លឺច្បាស់ ស្រទន់ត្រជាក់ភ្នែក, Support ជាមួយបណ្តាបច្ចេកវិទ្យារូបភាពរបស់ Sony ដូចជាMobile Bravia Engine 2 និង Reality Display។ ក្រៅពីនេះ ស្មាតហ្វូនទាំងពីរនេះត្រូវបានបំពាក់នូវ Chip Quad Core Snapdragon S4 Pro ល្បឿន 1,5 GHz, RAM 2 GB, ប្រព័ន្ធប្រតិបត្តិការAndroid 4.1 និង camera 13 megapixel ជាមួយ sensor Exmor RS។

ជាក់ស្តែង ចំនុចដែលខុសគ្នាគឺត្រង់ Xperia Z មានសមត្ថភាពប្រឆាំងនឹងការជ្រាបទឹក និងការហុយចូលធូលី តាមស្តង់ដារ IP57, ដែលអាចត្រាំក្នុងទឹកជំរៅមួយម៉ែត្រ បានរយះពេលប្រហែល30 នាទី ចំណែក Xperia ZL គឺជាស្មាតហ្វូនធម្មតា៕

 

ដោយ៖ សិលារូបភាព៖ Hakse Phone Shop