ប៉ូលិសនិយាយថា មនុស្សយ៉ាងហោចណាស់១៦នាក់ បានត្រូវស្លាប់ និង៩នាក់ទៀតរងរបួសដោយសារការផ្ទុះក្នុងរថយន្តបឺសដឹកអ្នកដំណើរមួយគ្រឿង កាលពីព្រឹកថ្ងៃទី១៧ មករា ក្នុងទីក្រុងកូហាត ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ។#យោងតាមរបាយការណ៍របស់ទូរទស្សន៍ក្នុងស្រុកមួយថា រថយន្តបឺសនោះដឹកមនុស្ស១៨នាក់ ហើយរថយន្តនោះត្រូវបំផ្លាញទាំងស្រុង ។#ទូរទស្សន៍នាំមុខគេមួយរបស់ប្រទេសប៉ាគីស្ថានបានដកស្រង់សំដីពីប្រភពប៉ូលិសដែលអះអាងថ ា ការផ្ទុះនោះជាការវាយប្រហារអត្តឃាតដែលទំនងជាសំដៅកងសន្តិសុខនៅប៉ុស្តិ៍ឆែកឆេរមួយ ។#ទូរទស្សន៍រដ្ឋរាយការណ៍ថា ដបដាក់ឧស្ម័នលាយគ្រឿងផ្ទុះបានបង្កឱ្យមានការផ្ទុះនោះ ៕