គេពិបាកក្នុងការជឿបានថា ផ្កាយទាំងឡាយដែលនៅកណ្ដាលគន្លងដំរី.ស (Milky Way) អាចមាននៅឋិតថេរ ខណៈដែលពួកវាដំណើមគ្នាវិល ព្រមជាមួយនឹងការផ្ទុះធំៗ និងកំដៅមិនអាចគណនាបាន នេះនៅមិនទាន់និយាយដល់រណ្ដៅខ្មៅ (Black Hold) ដែលលេបត្របាក់អ្វីៗទាំងអស់នៅជុំវិញខ្លួន។

Space ដកស្រង់សំដីរបស់អ្នកវិទ្យាសាស្ដ្ររបស់មហាវិទ្យាល័យ Harvard-Smithsonian នៃសហរដ្ឋអាមេរិក អោយដឹងថា ភពទាំងឡាយនៅតែអាចកកើតឡើងបាន នៅក្នុងស្ថានភាពមហាអាក្រក់ នៅតំបន់រណ្ដៅខ្មៅ។
ក្រុមអ្នកវិទ្យាសាស្ដ្របានអះអាងបែបនេះ គឺបន្ទាប់ពីរកឃើញពពក hydrogen និង helium (ពពកនេះគឺជាផ្នែកដែលនៅសេះសល់របស់ភពណាមួយដែលវិលជុំវិញផ្កាយរបស់វា)រត់ចូលទៅតំបន់កណ្ដាលរបស់គន្លងដំរី.ស (Milky Way)។
ក្រុមស្រាវជ្រាវ Ruth Murray-Clay ថ្លែងថា ផ្កាយខាងលើត្រូវបានអូសទាញចូលក្នុងតំបន់កណ្ដាលរបស់រណ្ដៅខ្មៅ។ បច្ចុប្បន្ន វាកំពុងឆ្លងកាត់ឧបសគ្គធំបំផុតដែលមិនធ្លាប់មាន។ ប៉ុន្ដែវាក៏នឹងអាចរក្សាជីវិតបាន ខណៈដែលភពរណបរបស់វានឹងមិនមានឱកាស រស់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Dailymail