សេតវិមានប្រកាសកាលពីពេលថ្មីៗកន្លងមកថា លោកស្រីមីឆែល អូបាម៉ា ស្ត្រីទី១ សហរដ្ឋអាមេរិក ជាភរិយាលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ពេលនេះកំពុងមានផ្ទៃពោះកូនម្នាក់ទៀតជាកូនទី៣ របស់លោកស្រីជាមួយលោកអូបាម៉ា ។ ប្រភពពីសេតវិមាននិយាយថា លោកស្រីមីឆែល អូបាម៉ា មានផ្ទៃពោះកូនទី៣ ចំណែករដ្ឋមន្ត្រីផ្នែកព័ត៌មានប្រចាំសេតវិមានលោករ៉ូប៊ែត ហ្គីប បានប្រាប់អ្នកកាសែតថា រូបលោកនឹងមិនអះអាងបញ្ជាក់ ឬបដិសេធព័ត៌មានដែលលេចឮនោះទេ ។ #ប្រភពមិនច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា ពេលនេះលោកស្រីមីឆែល អូបាម៉ា មានផ្ទៃពោះ២ខែហើយ កូននោះនឹងប្រសូតនៅពេលណាមួយក្នុងខែកក្កដា ខាងមុខ ។#កូនលើកចុងក្រោយគេដែលកើតនៅសេតវិមានគឺឈ្មោះ Patrick Bouvier Kennedy កើតនៅថ្ងៃទី៧ សីហា ឆ្នាំ១៩៦៣ ។ Patrick Kennedy ជាកូនពៅរបស់លោកអតីតប្រធានាធិបតីចន កេណ្ណឺឌី និងលោកស្រី Jacqueline Bouvier Kennedy ។ គេមិនទាន់សន្មត់ថា កូនទី៣ របស់លោកប្រធានាធិបតីអូបាម៉ា និងលោកស្រីមីឆែល អូបាម៉ា ជាកូនប្រុស ឬកូនស្រីនៅឡើយទេ ប៉ុន្តែទីប្រឹក្សាជាន់ខ្ពស់របស់លោកអូបាម៉ា ថ្លែងថា លោកប្រធានាធិបតីអូបាម៉ា ចង់បានកូនប្រុសជាង ។#លោកប្រធានាធិបតីអូបាម៉ា នឹងឈានចូលអាយុ៥០ឆ្នាំ នៅថ្ងៃទី៤ សីហា ខាងមុខនេះ ហើយគេសន្និដ្ឋានថា កូននោះអាចកើតចំថ្ងៃប្រារព្ធពិធីខួបកំណើតរបស់លោក ៕
