ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាល្ងាចម្សិលមិញថ្ងៃពុធនេះ បានចេញផ្សាយអត្ថបទអោយដឹងថា យ៉ាងហោចណាស់មនុស្ស១០ នាក់បានស្លាប់បាត់បង់ជីវិត ស្របពេលដែល ២១ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាលក្រោយពីមានគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនោះគឺ គ្រោះថ្នាក់បុកគ្នា យ៉ាងខ្លាំង រវាងរថយន្តក្រុង និងរថភ្លើង។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីដែលជាគ្រោះថ្នាក់ដ៏គួរអោយរន្ធត់បង្កើតបាននូវសោកនាដកម្មដ៏នឹកស្មានមិនដល់ខាងលើនេះបានកើតឡើងកាលពីថ្ងៃពុធទី៣០ តុលា ម្សិលមិញនេះ នៅឯក្រុង Nairobi ប្រទេសកេនយ៉ា។

បន្ថែមពីលើនេះ មន្ថ្រីប៉ូលីសប្រចាំតំបន់បានអះអាងអោយដឹងថា ជាការពិត គ្រោះថ្នាក់មួយនេះ បានកើតឡើងកាលពីវេលាព្រឹកម្សិលមិញនេះ នៅឯផ្សា រ Mutindwa មានទីតាំងស្ថិតនៅតំបន់ទីប្រជុំជន Umoja ក្រុង Nairobi ។ គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ គេក៏ឃើញមានកិច្ចអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីជំនាញក្នុងតំបន់ ក៏ដូចជា មន្រ្តីសង្គ្រោះបន្ទាន់ផងដែរ ដោយនៅក្នុងនោះ បានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមួយ ដែលមានទីតាំងនៅជិតបំផុត និងកន្លែងកើតហេតុ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបើកឡាន ហ្ស៊ីប បុករះ ស្លាប់មនុស្សអស់ជាច្រើននាក់- ខ្លោចចិត្ត ៖ ៤២ ស្លាប់ ក្រោយរថយន្តក្រុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកមិញ- ស្ថានទូត អាមេរិក រងការចោទប្រកាន់ ជាស្ថានីយ៍ឈ្លបយកការណ៍- វីដេអូ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ ចម្បាំងយោធា Ka-52
ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ