អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday កាលពីថ្ងៃទី ២៤ ម្សិលមិញនេះថា នាង​ Melissa គឺជាទាហាននារីម្នាក់ ដែលមានរាងស៊ិចស៊ី ស្រស់ស្អាត ប៉ុន្ដែថ្មីៗនាងអាចប្រកួតឈ្នះពានរង្វាន់ភាពខ្លាំងនៃកាយសម្បទា (Bodybuilding Championship) ប្រចាំក្នុងប្រទេសអង់គ្លេស។

width=455

Melissa មានវ័យ ២៦ឆ្នាំ ជាទាហានជួរមុខប្រទេសអង់គ្លេស ដែលបានចូលសមរភូមិប្រអ៊ីរ៉ាក់នាឆ្នាំ ២០០៧ ។ នាងមានស្រុកកំណើតនៅ Wiltshire រដ្ឋ Salisbury ចក្រភពអង់គ្លេស។ នាង Melissa បាននិយាយថា នាងអាចឈ្នះពានរង្វាន់ក្នុងការលើកដុំដែកនេះ ដោយសារនាងជានារីដែលធា្លប់ហ្វឹកហ្វឺនការងារយ៉ាងខ្លាំង។

width=455width=455

Melissa បន្ដថា នាងមានការសប្បាយចិត្ដយ៉ាងខ្លំាង ដែលអាចឈ្នះពានរង្វាន់នេះ។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការលើកដុំដែករបស់ Melissa។ សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ newsday