ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ  កាលពីវេលាល្ងាចម្សិលមិញនេះ ​  អោយដឹងថា យ៉ាងហោចណាស់ ក្រុមមនុស្ស ២៧ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៣២  នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្រោយពីមានឧបទ្ទេវហេតុ  គ្រោះថ្នាក់រថភ្លើងបុកជាមួយនឹងឡានប៊ើស។

width=427

width=425

គួររំឭកផងដែរថាករណីគ្រោះថ្នាក់សម្លាប់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់មួយនេះបានកើត ឡើងកាលពីថ្ងៃទី ១៨ វិច្ឆិកា ម្សិលមិញនេះ  នៅឯតំបន់  Dahshur​  ជិតទីក្រុង Cairo ប្រទេសអេហ្ស៊ីប ។  ជាមួយនឹងសោកនាដកម្មដ៏គួរអោយសោកស្តាយលើកនេះ  ក្រុមមន្រ្តីប៉ូលីសក៏ដូចជា ភ្នាក់ងារសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ បានចុះទៅដល់កន្លែងកើតហេតុ ដោយនៅក្នុងនោះ       បានបញ្ជូនជនរងគ្រោះ ដែលពុំទាន់បានស្លាប់បាត់បង់ជីវិត ទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង។

width=422

width=420

យ៉ាងណាមិញ បើតាមការអោយដឹងពីមន្រ្តីផ្លូវការ មកពីនាយកដ្ឋានសង្គ្រោះបន្ទាន់ក្នុង ស្រុក អះអាងអោយដឹងថា ករណីគ្រោះថ្នាក់រថភ្លើងដឹកទំនិញ បុកនឹងរថយន្តក្រុង និង រថយន្តដឹកទំនិញមួយផ្សេងទៀតលើកនេះ បានកើតឡើង នាវេលាព្រឹកព្រលឹម ថ្ងៃច័ន្ទ ទី ១៨ ខែវិច្ឆិកា ម្សិលមិញនេះ៕

width=418

ប្រែសម្រួល ៖ កុសល ប្រភព ៖ ស៊ិនហួរ