ជាមួយទំហំអេក្រង់ 6,4 inch, Z Ultra គឺជាស្មាតហ្វូនដែលមានរាងធំជាងគេបំផុត ក្នុងពេលបច្ចុប្បន្ននេះ ដែលទំហំរបស់វាគឺជិតស្មើទៅនឹង បណ្តាទំហំ Tablet 7 inch ដូចជា iPad Miniទៅហើយ។

Galaxy Mega 6.3 របស់ Samsung ធ្លាប់ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនទំហំយក្ស (ធំជាងគេ) ប៉ុន្តែបើប្រៀបធៀបជាមួយ Xperia Z Ultra, ស្មាតហ្វូន Samsung នៅតូចជាងទេ។ ស្មាតហ្វូនទំហំធំពីរទៀតគឺ Note II និង S4 ក៏ចាញ់ទៅនឹងទំហំអេក្រង់ដ៏ធំរបស់ Xperia Z Ultra ដែរ។

មិនត្រឹមតែមានទំហំធំជាងគេនោះទេ Xperia Z Ultra ក៏ជាស្មាតហ្វូនស្តើងជាងគេបំផុត បើប្រៀបជាមួយ Mega 6.3, Note II និង S4។

បើប្រៀបជាមួយបណ្តាស្មាតហ្វូន ដែលកាន់ពេញដៃដូចជា Nexus 4 ឬ iPhone 5, model 6,4 inchរបស់ Sony មើលទៅហាក់ដូចជាទូរស័ព្ទទំហំ យក្ស មួយផងដែរ។

Xperia Z Ultra គឺជាស្មាតហ្វូន Full HD ស្តើងជាងគេក្នុងពេលបច្ចុប្បន្ននេះ ជាមួយកម្រាស់តែ 6,5 mm ប៉ុណ្ណោះ។ បើប្រៀបជាមួយបណ្តាស្មាតហ្វូនស៊េរីខ្ពស់ផ្សេងទៀតរបស់ Sony ឬក៏របស់ Samsung, LG, Apple, HTC, Z Ultra គឺជាម៉ូដែល ស្តើងជាងគេបំផុត។

រូបភាពប្រៀបធៀប ទំហំពិតប្រាកដរវាង Xperia Z Ultra និង iPhone 5

Galaxy Mega 6.3 ក៏បានចុះចាញ់ជាមួយប្រវែងបណ្តោយ និងទទឺងរបស់ Xperia Z Ultra
ដោយ៖ សិលាប្រភព៖ VE