អាជ្ញាធរ​ក្រិច​រាយការណ៍​​ថា នាវា​មួយគ្រឿង​​​ដែល​ដឹក​ពួក​អន្តោប្រវេសន៍​​លួចលាក់​​២៦៣​នាក់ ​បានលិច​​នៅ​ភាគខាង​លិចនៃ​​កោះ CORFOU បណ្តាល​​ឱ្យ​មនុស្ស​​​២២នាក់​បាត់ខ្លួន ។​#កង​ឆ្មាំ​​ឆ្នេរ​សមុទ្រ​​ក្រិច​និយាយ​ថា បានទទួល​ការ​ផ្តល់​​​​សញ្ញា​អាសន្ន​​កាលពីយប់ថ្ងៃទី​​១៥ មក​​​​ ១៦ មករា ពីអ្នកដំណើរ​​​ម្នាក់ជិះ​​នាវា​ឈ្មោះ HASAN REIS នោះ​ ដែល​ថា នាវា​កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​​​​​ ក៏ប៉ុន្តែ​​ខ្យល់​​បោកបក់​ខ្លាំង​​បាន​​​រា​រាំង​ដ​ល់ពួកអ្នក​​​ជួយសង្គ្រោះ​​​ពុំ​អាច​​ចេញ​ដំណើរ​​​​ទៅក ាន់​សមុទ្រ​ភ្លាមៗ​ បន្ទាប់ពីទទួលបាន​ការ​​ស្នើ​​ឱ្យ​ជួយ​​​ ។ ​មនុស្សទាំង​​ឡាយត្រូវ​​បានជួយ​សង្គ្រោះ​​​ដោយនាវា​កាហ្គោ​​​ហុល្លង់​មួយគ្រឿង ​ប្រមាណ​ជា​៧ម៉ោង​​ក្រោយ​​នាវា​ចាប់ផ្តើម​​​លិច ។ កាពីតែន​​នាវានិយាយ​ថា មនុស្ស​​​២៤១​នាក់ ​បាន​ឡើង​​មកលើ​​នាវាកាហ្គោ ។ ការរុករក​​តាម​ឧទ្ធម្ភាគចក្រ​​​ពុំ​អាច​រកឃើញក្នុង​សមុទ្រ​​នូវអ្នក​​​រស់​រាន​មានជីវិត​​​ណាម្នាក់​ ឡើយ ៕