ប្លែកៗ៖ តាមការអោយដឹងពីគេហទំព័រ Newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា នៅក្នុងទឹកសមុទ្រ ប្រទេសអង់គ្លេសឯណ្ណោះវិញ គេចាប់បានត្រីឆ្លាម ដែលជាលក្ខណៈត្រីប្លែកបំផុត ព្រោះត្រីឆ្លាមនោះ គឺអាចរត់លឿនបំផុត ក្នុងចំណោមប្រភេទត្រីឆ្លាមផ្សេងៗទៀត ក្នុងពិភពលោក។

width=451

លោក Lewis Jones និងក្រុមរបស់គាត់ បាននិយាយថា ត្រីឆ្លាមនេះ គឺគាត់ជាអ្នកចាប់បានពីទឹកដី Pembrokeshire នៃចក្រភពអង់គ្លេស ហើយត្រីនោះមានឈ្មោះថា Mako Shark ។ Mako Sark អាចហែលទឹកបានល្បឿនដល់ទៅ 46mph និងអាចលោតបំផ្លោងខ្លួនលើផ្ទៃទឹក កម្ពស់ជិត ១០ម៉ែត្រឯណ្ណោះ។

width=451

លោក Lewis បន្ដថា ទោះបីជាយ៉ាងណាក៏ដោយ ត្រីនេះ គឺមានទម្ងន់ ៩០គីឡូក្រាម និងប្រវែង ២ម៉ែត្រ ហើយវា ជាលើកទី ១ នៃការចាប់ត្រីនេះបាន ក្នុងរយៈពេល ៤២ ឆ្នាំកន្លងមកនេះ៕

ដោយ៖ រដ្ឋាប្រភព៖ newsday