បរទេស៖ យើងដឹងហើយថា ស្ដេច ឬ ប្រធានាធិបតី គឺសុទ្ធសឹងតែជាអ្នក ទទួលបានការគោរព និងស្រលាញ់ពី ប្រជាពលរដ្ឋរបស់ខ្លួន ហើយតាម រយៈតួនាទី និងអំណាចរបស់អ្នកទាំងនោះ ក៏អាចជួយផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ចំពោះពួកគេផងដែរ។
ជាក់ស្ដែងខាងក្រោមនេះ ជាស្ដេច និងប្រធានាធិបតីទាំង១០ដ៏មានជាងគេបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ ២០១៥៖
១. លោក Vladimir Putinស្ថិតនៅលេខរៀងទី១ ក្នុងចំណោមប្រធានាធិបតី ដ៏មានជាងគេបំផុត ក្នុងពិភពលោកគឺ លោក Vladimir Putin ជាប្រធានាធិបតីនៃប្រទេសរុស្ស៊ី ដែលមានប្រាក់ចំនួន ៤០ពាន់លានដុល្លារអាមេរិក។

២. ព្រះអង្គម្ចាស់ Bhumibol Adulyadejជាស្ដេចនៃប្រទេសថៃ ចាប់តាំងពីឆ្នាំ ១៩៤៦ មកម្ល៉េះ ដែលបច្ចុប្បន្ននេះ ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោម រាជវង្សដ៏មានជាងគេ បំផុតក្នុងពិភពលោក ជាមួយនឹងប្រាក់ចំនួន ៣០ពាន់លានដុល្លារអាមេរិក។

៣. ព្រះអង្គម្ចាស់ Hassanal Bolkiahជាស្ដេចស៊ុលតង់របស់ប្រទេសព្រុយណេ ដែលបច្ចុប្បន្ននេះ មានប្រាក់ចំនួន ២០ ពាន់លានដុល្លារអាមេរិក។

៤. លោក Khalifa bin Zayed Al Nahyanជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម ដែលគ្រួសាររបស់លោក ត្រូវបានគេទទួលស្គាល់ថា ស្ថិតនៅក្នុងចំណោមគ្រួសារ ដ៏មានជាងគេ ក្នុងពិភពលោក ហើយបច្ចុប្បន្ននេះ លោកមានប្រាក់ចំនួន ១៥ ពាន់លានដុល្លារអាមេរិក។

៥. លោក Mohammed bin Rashid Al Maktoumជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម ដែលមានប្រាក់ចំនួន ៤ ពាន់លានដុល្លារអាមេរិក។

៦. ព្រះអង្គម្ចាស់ Hans-Adam IIជាស្ដេចដ៏មានអំណាចបំផុតនៅក្នុងប្រទេស Liechtenstein ដែលបច្ចុប្បន្ននេះ មានប្រាក់ចំនួន ៤ ពាន់លានដុល្លារអាមេរិក។

៧. ព្រះអង្គម្ចាស់ Tamim bin Hamad Al Thaniជាស្ដេចនៃប្រទេសកាតា ដែលទ្បើងសោយរាជ្យក្មេងជាងគេបំផុត ក្នុងពិភពលោក ហើយបច្ចុប្បន្ននេះ ព្រះអង្គមានប្រាក់ចំនួន ២ពាន់លានដុល្លារអាមេរិក។

៨. ព្រះអង្គម្ចាស់ Mohammed VIបានទ្បើងសោយរាជ្យនៅក្នុងឆ្នាំ ១៩៩៩ បន្ទាប់ពីបិតារបស់ព្រះអង្គសុគត ហើយបច្ចុប្បន្ននេះ ព្រះអង្គមានប្រាក់ចំនួន ២.១ ពាន់លានដុល្លារអាមេរិក។

៩. ព្រះអង្គម្ចាស់ Albert IIជាស្ដេចរបស់ប្រទេស Monaco ដែលត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោមរាជវង្ស ដ៏មានជាងគេបំផុតក្នុងពិភពលោក ជាមួយប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក។

១០. លោក Nursultan Nazarbayevសម្រាប់លេខរៀងទី១០ ក្នុងចំណោមប្រធានាធិបតី ដ៏មានជាងគេបំផុត ក្នុងពិភពលោកគឺ លោក Nursultan Nazarbayev ជាប្រធានាធិបតី នៃប្រទេស Kazakhstan ជាមួយនឹងប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល