កាលពីថ្ងៃម្សិលមិញ មិនដឹងថាមានចេតនា រឺអចេតនានោះទេ Sony Mobile បានធ្វើឲ្យលេចចេញនូវរូបភាពជារូបថតជាផ្លូវការ នៃគំរូស្មាតហ្វូនអេក្រង់ 5 Full-HD ដែលជិតធ្វើការបង្ហាញខ្លួនមានឈ្មោះថា Xperia Z (ឈ្មោះម៉្យាងទៀតថា Yuga)។
Xperia Z ជាគំរូស្មាតហ្វូនជិតធ្វើការបង្ហាញខ្លួនរបស់ Sony ដែលបានលេចលឺព័ត៌មានចចាមអារាមជាច្រើនកាលពីពេលកន្លងមក។ រួមជាមួយនឹង HTC DNA រឺ Huawei Ascend D2, ស្មាតហ្វូន Sony Xperia Z នឹងស្ថិតនៅក្នុងបណ្តាគំរូស្មាតហ្វូនដែលមានអេក្រង់ 5 Full-HD។ រូបភាពជាផ្លូវការរបស់ Xperia Z មិនមានអ្វីខុសប្លែកពី បណ្តារូបភាពដែលបានឃើញពីមុនឡើយ។ លទ្ធភាពច្រើនដែល Xperia Z គឺជាឈ្មោះផ្លូវការរបស់ស្មាតហ្វូនអេក្រង់ 5 Full-HD ដំបូងរបស់ Sony ហើយក៏មានភាគរយខ្ពស់ ថាវានឹងត្រូវធ្វើការបង្ហាញខ្លួន CES 2013 ខាងមុខនេះ។

រូបភាពជារូបថតផ្លូវការ របស់ Sony Xperia Z (ឆ្វេង) និង Sony Xperia ZL (ស្តាំ)

Sony Xperia Z
ព័ត៌មានស្តីពីរូបសណ្ឋាន ចចាមអារាមបន្ថែមសូមចុច ត្រង់នេះ !
ដោយ៖ សិលាប្រភព៖ tte