CR7 នឹងត្រូវប្រឈមនឹងការលំបាកច្រើន ក្នុងការដណ្តើមយកពានរង្វាន់ ស្តេចទម្លាយសំណាញ់នៅ La Liga រដូវកាលក្រោយ ដោយសារតែ Messi នឹងមានការរួមកំលាំងដ៏អស្ចារ្យបន្ថែមទៀតពី Neymar កីឡាករដែលទើបចុះកិច្ចសន្យាលេងឲ្យក្លឹប Barcelona ក្នុងតំលៃខ្លួន ៥៧លានអឺរ៉ូ។
នៅក្នុងថ្ងៃបង្ហាញខ្លួន នៅពហុកីឡាដ្ឋាន Nou Camp ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar បាននិយាយបញ្ជាក់ឲ្យដឹងថា: “ខ្ញុំពិតជាមានសេចក្តីសុខណាស់ ពេលក្លាយខ្លួនជាកីឡាកររបស់ក្លឹបBarcelona។ វាគឺជាក្តីសុបិនរបស់ខ្ញុំ។ ខ្ញុំចង់ធ្វើអ្វីៗទាំងអស់ ដែលខ្ញុំអាចធ្វើបាន ដើម្បីជួយក្លឹបBarcelona ឲ្យក្លាយជាក្លឹបដែលខ្លាំងបំផុត នៅលើពិភពលោក។ ខ្ញុំក៏នឹងជួយ Messi ដើម្បីឲ្យគាត់បន្តជា កីឡាករដ៏ឆ្នើមបំផុត លើពិភពលោក ផងដែរ ។
ខាងក្រោមនេះ គឺជារូបភាពត្លុកកំប្លែងមួយចំនួន ដែលនិយាយពីកីឡាករ Neymar ជាពិសេសការរួមកំលាំងគ្នារវាង Messi និង Neymar ដើម្បីបំបាក់ Ronaldo។ សូមទស្សនាកំសាន្ត ដូចតទៅ៖






ដោយ៖ សិលាប្រភព៖ zing