ប្រមុខ​​ក្រុម​ហេស​ប៊ុលឡា​ហ៍​លី​បង់​​លោក​សៃ ​យេដ ហា​សាន់ ណា​ស្រាល​ឡាហ៍ ​ថ្លែង​កាលពី​ថ្ងៃ ទី១៦ មករា ថា ​ចល​នា​​ស៊ី​អ៊ីត​របស់​លោក និង​សម្ព័ន្ធ​មិត្ត​នឹងពុំគាំទ្រ​នាយក​រដ្ឋ​មន្ត្រី​លីបង់ ​បណ្តោះ​​អាសន្ន​លោក​សា​អាដ ហារីរី ឡើយ ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ​មួយ​ក្នុង​ការ​ពិគ្រោះ​​ពិភាក្សា​នានាដែល​ត្រូវ​​ធ្វើ​នា​ថ្ងៃទី១៧ មករា ។ ដោយ​បដិសេធ​​​មិន​និយាយ​ពីមនុស្ស​​ដែលក្រុម​នេះ​នឹង​គាំទ្រ​លោកណា​ស្រាលឡាហ៍គូ​សបញ្ជាក់​ថា ​ក្រុម​ប្រឆាំង​បាន​ឯក​​ភាពគ្នា​មិនជ្រើសរើស​លោកហារីរីជា​បេក្ខ​ជន​សំរាប់​​តំណែង​នាយក​រដ្ឋ​មន្ត្រី​ទៀតឡ ើយ ។#រដ្ឋាភិបាល​​ឯក​ភាព​ជាតិ​របស់លោកសាអាដ ​ហារីរី ​បាន​ដួល​រលំ​​កាលពីថ្ងៃទី១២ មករា កន្លង​មក​នេះ បន្ទាប់​ពីការដក​ខ្លួន​ថយ​ចេញ​របស់​បណ្តា​រដ្ឋ​មន្ត្រី​ជា​សមា​ជិក​របស់​ក្រុម​ហេស​ប៊ុល​ឡាហ៍​ និងរបស់​បណ្តា​គណ​បក្ស​ជា​សម្ព័ន្ធ​មិត្ត ។# ប្រធានាធិប​តី​លីបង់​​លោក​មីសែល ស៊ូឡី ​ម៉ាន បានស្នើ​ដល់សភា​ឱ្យ​ធ្វើការ​ពិភាក្សា​នា​ថ្ងៃ​ទី១៧ មករា អំពីការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ។​បន្ទាប់ពីការ​ពិគ្រោះ​ពិភាក្សា​គ្នា​រវាង​បណ្តា​​​សមា​ជិក​សភា​នៃគ្រប់និន្នាការ​នយោបាយ ប្រធានា​ធិបតី​នឹងស្នើ​ដល់​នាយករដ្ឋ​មន្ត្រី​មួយរូប​ឱ្យ​បង្កើត​​រដ្ឋាភិបាល​ថ្មី​មួយ ៕