យល់ដឹង៖ ជាការពិតណាស់ ជាធម្មតាទារកស្ទើរតែទាំងអស់តែងតែកើតតាមការកំណត់នៃធម្មជាតិ ពោលគឺប្រសូត្រចេញពីផ្ទៃម្ដាយ ក្នុងរយៈពេលគម្រប់ ៩ខែ និង ១០ថ្ងៃ។ ប៉ុន្ដែមានបញ្ហាមួយចំនួនក៏អាចអោយទារកកើតមុនការកំណត់នេះដែរ។ បញ្ហានេះបានធ្វើអោយទារកអាចមានភាពមិនប្រក្រតីផ្នែកខួរក្បាល នៅពេលដែលពួកគេមានវ័យចូលសាលារៀន។
តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដពេលថ្មីៗនេះ បានបង្ហាញថា កុមារដែលកើតមកមុនរយៈពេល ៣៧ សប្ដាហ៍ច្រើតែមានខួរក្បាលមិនសូវល្អឡើយ ជាពិសេសនៅពេលគេគ្រប់អាយុទៅសាលា។ ការស្រាវជ្រាវក៏បានបង្ហាញដែរថា កុមារទាំងនោះតែងតែមានភាពខ្សោយលើមុខវិជ្ជាសិក្សាដូចជា អង់គ្លេស គណិតវិទ្យា ឬរូបវិទ្យាជាដើម។ 
បន្ថែមលើពីនេះទៅទៀត កុមារដែលកើតក្នុងរយៈពេលមុន ៣៧ ឬ ១៨ សប្ដាហ៍មិនត្រឹមតែរៀនមិនពូកែនោះទេ ថែមទាំងប្រឈមមុខនឹងជម្ងឺច្រើនទៀតផង។ ជម្ងឺទាំងនោះមានដូចជា ជម្ងឺសរសៃប្រសាទ បេះដូង និងជាពិសេសជម្ងឺក្រិនជាដើម៕

ដោយ៖ សារិនប្រភព៖ dailymail